កូវីដ-១៩
មនុស្សអាយុលើស៨០ឆ្នាំ ទទួលបានការការពារពីវ៉ាក់សាំងដូសទី១រហូត៩០ភាគរយ
មនុស្ស ៩ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ ទទួលបានភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ-១៩ ក្នុងរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង។ នេះបើតាមការសិក្សាមួយបានរកឃើញ។

ការសិក្សាបន្តថា ទោះជាវ៉ាក់សាំង AstraZeneca ឬ វ៉ាក់សាំង Pfizer ក្ដី សុទ្ធតែធ្វើការបានល្អដូចគ្នាក្នុងការបង្កើតអង់ទីគ័រប្រឆាំងជាមួយជំងឺកូវីដ ក្រោយចាក់ដូសទី១។

ការស្រាវជ្រាវពីសកលវិទ្យាល័យ Birmingham នៅចក្រភពអង់គ្លេស បន្ថែមភស្តុតាងថា វ៉ាក់សាំង AstraZeneca និង Pfizer មានប្រសិទ្ធភាពសម្រាប់មនុស្សវ័យចំណាស់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងសូម្បីមនុស្សចាស់ដែលមានការឆ្លើយតបតិចចំពោះវ៉ាក់សាំងក៏ដោយ។

ចំពោះ វ៉ាក់សាំង AstraZeneca វិញត្បិតតែអាចមានការឆ្លើយតបយឺតបន្តិចពីកោសិកាឈាមសដែលជាផ្នែកសំខាន់មួយទៀតនៃប្រព័ន្ធភាពស៊ាំក៏ពិតមែន ប៉ុន្តែវានៅតែមានប្រសិទ្ធភាពខ្លាំងដដែល។
ដោយឡែក វេជ្ជបណ្ឌិត Helen Parry និងសាស្រ្តាចារ្យ Paul Moss ដែលបានធ្វើការស្រាវជ្រាវលើករណីនេះបាននិយាយថា មនុស្សភាគច្រើនដែលស្ថិតក្នុងការសិក្សាបង្ហាញសញ្ញានៃការការពារយូរអង្វែងពីវីរុស ទោះបីជាពួកគេមិនទាន់បានចាក់ដូសទីពីរ ក្នុងរយៈពេលបីសប្តាហ៍ក៏ដោយ។ នេះជាការសិក្សាវិជ្ជមានមួយដែលផ្ដល់ក្ដីសង្ឃឹមដល់ចាស់ៗ មានវ័យ ៨០ ឆ្នាំឡើងទៅ។

លទ្ធផលការសិក្សាដដែលបង្ហាញថា បន្ទាប់ចាក់ដូសដំបូង អ្នកទទួលវ៉ាក់សាំង Pfizer ប្រមាណ ៩៣ ភាគរយនឹងមានអង់ទីគ័រការពារពី ៥-៦ សប្ដាហ៍ ខណៈអ្នកចាក់ AstraZeneca មានអង់ទីគ័រ ៨៧ ភាគរយ ក្រោយចាក់ដូសទី១៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ប្រសើរណាស់! វ៉ាក់សាំង Covaxin របស់ឥណ្ឌាមានសមត្ថភាពកម្ចាត់ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីខ្លួនឯង
ចុចអាន៖ ដំណឹងល្អ! WHO អនុម័តវ៉ាក់សាំង Moderna សម្រាប់ប្រើប្រាស់បន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


