ជីវិតកម្សាន្ដ
ករុណា ពេជ្រ ចែកអំណោយជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កនាទឹកដីខេត្តកំពង់ស្ពឺ
ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃនៅទឹកដីខេត្តកំពង់ស្ពឺ តារាប្រុសលោក ករុណា ពេជ្រ បាននាំយកអំណោយទៅចែកជូនដល់ពួកគាត់ដើម្បីសម្រួលជីវភាព។

អំណោយដែលត្រូវបានលោក ករុណា ពេជ្រ នាំយកទៅចែកជូនបងប្អូនពលរដ្ឋចំនួន៦០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក១៥ថ្ងៃ ស្ថិតនៅក្នុងវិទ្យាល័យ បាត់ដឹង ឃុំក្រេមក្សាន្ត ស្រុកឧត្តុង្គ រួមមាន, អង្ករ១០គីឡូ ,មីមួយកេះ, ត្រីខ១០កំប៉ុង, ទឹកត្រីមួយយួរ, ក្រម៉ាមួយ ,សាប៊ូដុះខ្លួន២ដុំ ,ច្រះដុសធ្មេញថ្នាំដុះធ្មេញជាដើម។

លោកនិយាយថា នេះជាទឹកចិត្តបន្តិចបន្តូចរបស់លោករួមជាមួយសប្បុរសជនដើម្បីភ្ជាប់និស្ស័យក្នុងពេលមានទុក្ខសម្រួលការលំបាកខ្លះជាមួយបងប្អូនអ្នកបាត់ដឹង កំពង់ស្ពឺសម្រាប់សម្រួលដល់បងប្អូនមួយគ្រានេះបន្ថែមពីលើការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានផ្ទាល់។
លោក ករុណា ពេជ្រ ក៏បានអំពាវនាវដែរថា សូមបងប្អូនចូលរួមអនុវត្តទាំងអស់គ្នាតាមរយ:៣កុំ៣ការពារដើម្បីកាត់ផ្តាច់ការរីករាលដាលឆ្លងនូវជំងឺកូវីដ- ១៩ក្នុងភូមិស្រុករបស់យើង។ ចុងក្រោយមានតែជូនពរបងប្អូនសូមមានសុខភាពល្អ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


