កូវីដ-១៩
WHO ព្រមានបញ្ចៀសការប្រើថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីត Ivermectin មកព្យាបាលអ្នកជំងឺកូវីដ ដាច់ខាត
អង្គការសុខភាពពិភពលោក (WHO ) បានផ្ដល់អនុសាសន៍ប្រឆាំងនឹងការប្រើប្រាស់ជាទូទៅនៃ ថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីតឈ្មោះថា Ivermectin មកព្យាបាលអ្នកជំងឺកូវីដ ១៩ ។

លោកវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្រនៃ WHO បានសរសេរតាម ធ្វីតធឺ ថា“ សុវត្ថិភាពនិងប្រសិទ្ធភាពគឺសំខាន់ណាស់ នៅពេលប្រើថ្នាំណាមួយសម្រាប់ការបង្ហាញថ្មី” ។ WHO ណែនាំឲ្យប្រើ Ivermectin សម្រាប់កូវីដ លើកលែងតែក្នុងការសាកល្បងផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ ។
នេះគឺជាការព្រមានលើកទី ២ របស់ WHO ប្រឆាំងនឹង Ivermectin ក្នុងរយៈពេលពីរខែកន្លងមកនេះ។ នៅក្នុងខែមីនា មានភស្តុតាងជាក់ស្ដែងមួយចំនួននៃឥទ្ធិពលរបស់ថ្នាំ ទៅលើមរណភាពឬការចូលមន្ទីរពេទ្យរបស់អ្នកជំងឺ។

WHO និយាយថា ” បច្ចុប្បន្ននេះយើងខ្វះភស្តុតាងបញ្ចុះបញ្ចូលនៃយន្តការ និងសកម្មភាពសម្រាប់ថ្នាំ Ivermectin ទៅនឹងកូវីដ ហើយអត្ថប្រយោជន៍ព្យាបាលសាកល្បងនៅគ្លីនិកដែលត្រូវបានគេសង្កេត យើងមិនអាចពន្យល់បានទេ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរដ្ឋ Goa លោក Vishwajit P Rane បាននិយាយថា ភ្លើងពណ៌បៃតងនៃរដ្ឋគឺបន្ទាប់ពីក្រុមអ្នកជំនាញមកពីចក្រភពអង់គ្លេស អ៉ីតាលី អេស្ប៉ាញ និងជប៉ុនបានរកឃើញថាមានការថយចុះគួរឲ្យកត់សំគាល់តាមស្ថិតិនៃអត្រាមរណភាពពេលវេលាជាសះស្បើយ និងការបោសសំអាតមេរោគលើអ្នកជំងឺកូវីដ ដែលបានព្យាបាលដោយប្រើថ្នាំ Ivermectin។

លោក Rane និយាយថាការព្យាបាល ១២ មិល្លីក្រាមរយៈពេល ៥ ថ្ងៃនឹងអាចប្រើបាន សម្រាប់មនុស្សគ្រប់រូបអាយុលើសពី ១៨ ឆ្នាំ។ លោកបន្ថែមថា“ វាមិនការពារការឆ្លងកូវីដបានទេ ប៉ុន្តែវាជួយក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះបាន” ។
ទោះយ៉ាងណាសូម្បីតែរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានសង្កត់ធ្ងន់ ដោយនិយាយថា” Ivermectin មិនត្រូវបានអនុញ្ញាតឲ្យប្រើព្យាបាលកូវីដ ១៩ ទេ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
ចុចអាន៖ក្តីសង្ឃឹម! ទីបំផុត ឥណ្ឌា អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ ព្យាបាលជំងឺកូវីដ-១៩ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


