Connect with us

កូវីដ-១៩

ជិត​១​ខែ​នេះ អាជ្ញាធរ​រាជធានី ចែកជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បាន​ជាង​៤២​ម៉ឺន​គ្រួសារ​ហើយ

បានផុស

នៅ

ភ្នំពេញ ​៖ ក្នុង​រយៈពេល​ជិត​១​ខែ​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃទី​១៧​ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង​កងទ័ព បាន​ដឹកជញ្ជូន​ស្បៀងអាហារ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បាន​ជាង​៤២​ម៉ឺន​គ្រួសារ​ហើយ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៧​ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បន្ត​ចែក​ជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ចំនួន​១៦៩០០​គ្រួសារ​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា សម្រាប់​ថ្ងៃទី​១៧ ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បន្ត​ចែកជូន​ស្បៀងអាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ចំនួន​១៦៩០០​គ្រួសារ​បន្ថែមទៀត ហើយ​ក្នុង​ចំនួន​នេះ បាន​ចែក​ជូនទៅ ប្រជាពលរដ្ឋ រស់នៅ​ខណ្ឌមានជ័យ​ចំនូ​ន​៣០០០​គ្រួសារ ខណ្ឌដង្កោ​៥០០​គ្រួសារ ខណ្ឌ​សែន សុខ ១០០០​គ្រួសា ខណ្ឌ​ព្រែក​ព្នៅ ៨០០​គ្រួសារ ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​៥០០០​គ្រួសារ ខណ្ឌដូនពេញ​ចំនួន​២០០​គ្រួសារ ខណ្ឌ​៧​មករា ៣០០​គ្រួសារ​ខណ្ឌទួលគោក ១០០០​គ្រួសារ ខណ្ឌ​បឹង​កេងកង​៥០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​១៦០០​គ្រួសារ និង​ខណ្ឌ​កំបូល​ចំនួន​៣០០០​គ្រួសារ។

មន្ត្រី​ដដែល​បន្ត​ថា ចាប់ពី​ថ្ងៃទី​១៩ មេសា ដល់​ថ្ងៃ​១៧​ខែ ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​និង​បញ្ជា​ពី​លោក ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន ស្បៀងអាហារ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ បាន​ចំនួន​៤២៧៧៥២​គ្រួសារ​ហើយ។

គួរ​បញ្ជាក់​ថា អនុវត្ត​តាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ពាក់ព័ន្ធ​និង​សកម្មភាព​មនុស្ស​ធ​ម៌​ខាងលើ​នេះ បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម