កូវីដ-១៩
បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានការឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ ពីក្រុមហ៊ុនម៉ាឡេស៊ី
សម្ភារបរិក្ខាពេទ្យរួមមានគ្រែពេទ្យ (ទំហំ១ម៉ែត្រ ) ចំនួន១០០ ពូកចំនួន១០០ កំរាលពូកចំនួន១០០ ខ្នើយចំនួន១០០ និងភួយចំនួន១០០ ជាអំណោយរបស់ក្រុមហ៊ុនម៉ាឡេស៊ី PESTECH (Cambodia ) PLC ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការ។
ពិធីប្រគល់ និងទទួល បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និងលោកជំទាវ Tann Sochan តំណាងក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ថា កងទ័ពជើងគោក បានរួមចំណែកនៅក្នុងកិច្ចការធំៗជាច្រើន ទាំងការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, ការរៀបចំមន្ទីរពេទ្យ-មណ្ឌលព្យាបាលជំងឺកូវីដ-១៩-មណ្ឌលចត្តាឡីស័ក និងការចុះចែកស្បៀងអាហារជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំង ដល់កងទ័ព គ្រួសារកងទ័ព និងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពង់រស់នៅក្នុងតំបន់ក្រហមដែលកំពុងដំណើរការជាជំហានៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌ របស់ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC ក្នុងការរួមចំណែកឧបត្ថម្ភសម្ភារៈដ៏ថ្លៃថ្លានេះ នឹងបានជួយសម្រួល និងផ្តល់លទ្ធភាពបន្ថែមមួយកម្រិតទៀតដល់កងទ័ពជើងគោក ដើម្បីបន្តបេសកកម្មរបស់ខ្លួន។
លោកបានចាត់ទុកសម្ភារៈបរិក្ខាពេទ្យដែលក្រុមហ៊ុនបានផ្តល់ដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនាពេលនេះថា ពិតជាការផ្តល់ចំពេលវេលាមួយសមស្របដើម្បីជួយដល់កងទ័ពជើងគោក និងផ្ដល់គ្រប់លទ្ធភាពដល់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកជំទាវ Tann Sochan តំណាងក្រុមហ៊ុនម៉ាឡេស៊ី PESTECH ( Cambodia ) PLC និងសហការី បានសម្តែងនូវចំណាប់អារម្មណ៍ដោយបានកោតសរសើរចំពោះការលះបង់របស់កងទ័ពជើងគោកទាំងអស់នៅក្នុងការទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏លំបាកចំពោះមុខនេះ។ លោកជំទាវ Tann Sochan បានចាត់ទុកការចូលរួម របស់កងទ័ពជើងគោក ជាមួយក្រសួងសុខាភិបាល គឺជាភារកិច្ចរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


