កូវីដ-១៩
ថៃឃាត់ខ្លួនពលករខ្មែរ១២នាក់ លួចឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់
ពលករខ្មែរចំនួន១២នាក់ ដែលក្នុងនោះមានមនុស្សប្រុស ស្រី និងក្មេងៗផងនោះ ត្រូវបានកម្លាំងយោធាឈុតខ្មៅថៃ ឈរជើងតាមបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួន ខណៈដែលពលករខ្មែរទាំងនេះកំពុងលបឆ្លងដែនចូលទឹកដីថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិទ័ពសៀម ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដែលក្នុងនោះមានពលករខ្មែរសរុបចំនួន១២ នាក់ ប្រុស៥ ស្រី៥និងក្មេង២នាក់ ។
តាមការរៀបរាប់បានបញ្ជាក់ថា ពួកគេទាំងអស់គ្នាត្រូវធ្វើដំណើរទៅធ្វើការជាកម្មករក្នុងចម្ការ នាខេត្តនគរ រ៉ាតសីមា ដែលក្នុងនោះមានចម្ការដំឡូង តាង៉ែន និងមៀន ជាដើម។
ក្រោយពីសមត្ថកិច្ចថៃបានត្រួតពិនិត្យទៅលើកម្ដៅដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រួចមក ពលករទាំងអស់ ត្រូវបានបញ្ជូនឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកអូរ៣ជាន់ នៃខេត្តបន្ទាយមានជ័យ ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


