Connect with us

កូវីដ-១៩

មីយ៉ាន់ម៉ា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងកំណត់ត្រា

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុតក្នុងកំណត់ត្រា ២,៣១៨ករណី ព្រមទាំងការស្លាប់ ៣៥នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទុះជំងឺថ្មី បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលប្រព័ន្ធសុខាភិបាលនិងវិធានការប្រឆាំងរោគរាតត្បាតមានភាពទន់ខ្សោយ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈមក។

ទោះបីជាយ៉ាងណាក៏ដោយ Reuters មិនអាចទាក់ទងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយយោធា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ។

រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី បានទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាមួយនឹងកម្មវិធីធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។ រដ្ឋាភិបាលក៏បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ មុនពេលខ្លួនត្រូវបានផ្តួលរំលំ។

បន្ទាប់ពីកងទ័ពឡើងកាន់អំណាច ក្រុមវេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលផ្សេងទៀតបាននាំគ្នាបះបោរចេញតវ៉ា ដោយឈប់ធ្វើការ ដើម្បីបង្ហាញការប្រឆាំងចំពោះរដ្ឋាភិបាលយោធា។

មនុស្សមួយចំនួន បានបដិសេធទៅមន្ទីរពេទ្យយោធាដើម្បីទទួលការព្យាបាលឬចាក់វ៉ាក់សាំង ដែលជាមធ្យោបាយមួយដើម្បីបង្ហាញថា ពួកគេចាត់ទុកអាជ្ញាធរយោធាថាខុសច្បាប់។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងកូវីដសរុប ១៦៥,៤០៥ករណី ស្លាប់៣,៤១៩នាក់ និងជាសះស្បើយ១៣៨,៧១៥នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ UN​ អំពាវ​នាវ​ឲ្យយោធា​មីយ៉ាន់ម៉ា​ដោះ​លែង​លោក​ស្រី ស៊ូជី ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម