ជីវិតកម្សាន្ដ
មិនដល់មួយខែផង បាត់បង់សិល្បករចាស់-ក្មេង ៥រូប គួរឲ្យសោកស្តាយបំផុត
គិតមកទល់ពេលនេះមានរយ:ពេលមិនដល់មួយខែផងដែលត្រូវបានគេសង្កេតឃើញថា មានអ្នកសិល្ប:ប្រុស-ស្រីចាស់ក្មេងរបស់ខ្មែរចំនួន៥រូបបានបាត់បង់ជីវិតគួរឲ្យសោកស្តាយ។
ចំពោះការបាត់បង់នូវធនធានអ្នកសិល្ប:ទាំងនោះបានធ្វើឲ្យមហាជនមានការសោកស្តាយនិងក្តុកក្តួលខ្លាំងបំផុត។ តារាសិល្ប:ក្មេងចាស់ប្រុស-ស្រីទាំ ង៥រូបដែលទទួលមរណភាពនោះរួមមាន៖
១. តារាចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា បានទទួ លមរណភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២ ១ ដោយសារជំងឺមហារីកកូនកណ្តុរ។

២. កវីនិពន្ធចម្រៀងជើងចាស់ល្បីឈ្មោះលោកគ្រូ ស៊ុំ សារឿន បានទទួលមរណភាពកាលពីវេលាម៉ោ ង១១និង២០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០ ២១ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

៣. អតីតតារាកំប្លែងស្ថិតក្នុងក្រុមនាយ ពែកមី គឺលោក សំខាន់ លាស់ ហៅនាយ តោ បានស្លាប់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយរោគមហារីកក្រពះធ្ងន់ធ្ងរ។

៤. ព្រឹទ្ធាចារ្យ ទេវនាដ ឯម ធាយ បានទទួលមរណ ភាពនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ ឆ្នាំ។ សពរបស់លោកយាយត្រូវបានបូជាភ្លាមៗផងដែរ ក្រោយតេស្តសំណាករកឃើញជំងឺកូវីដ-១៩ ។

៥. លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែ មិថុនាឆ្នាំ២០២១ ដោយរោគាពាធក្នុងជន្មាយុ ៧៤ ឆ្នាំនៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះអ្នកសិល្ប:ទាំង៥រូបនេះបានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងនេះក៏ជាការបាត់បង់ធន ធានសិល្ប:ដ៏មានតម្លៃផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ប្រវត្តិសង្ខេប និងបណ្ដាំចុងក្រោយមុនព្រឹទ្ធាចារ្យអាយ៉ៃ សាឡាត់ មុនចែកឋាន
ចុចអាន៖ តារាសម្តែង ចាន់ ស្រីរ័ត្ន ប្រកាសឆ្លងកូវីដ-១៩និងស្នើឲ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


