ជីវិតកម្សាន្ដ
សុខ ពិសី កាន់តែត្រូវប៉ាន់ទីផ្សារស្ពតធំៗនិងមុខជំនួញផ្ទាល់ខ្លួន
កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រីលំដាប់កំពូលរបស់សាន់ដេត្រូវបានគេចាត់ទុកថា នាងជារាជនីយសម្រស់ផងនោះ ស្រាប់តែឈានចូលដល់ដើមឆ្នាំ២០២២នេះភ្លាមនាងក៏កាន់តែត្រូវប៉ាន់ទីផ្សារស្ពតធំៗ និងមុខជំនួញផ្ទាល់ខ្លួន។

នេះអាចចាត់ទុកថាជាជោគជ័យធំរបស់ សុខ ពិសី បន្ថែមទៀតបន្ទាប់ពីអាជីពសិល្ប:របស់នាងបច្ចុប្បន្នក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងមិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ។ដោយសារតែរវល់ច្រើនជាមួយការងារប្រចាំថ្ងៃទើប សុខ ពិសី ហាក់ស្រកសាច់បន្តិចនៅរយៈពេលជាង១ឆ្នាំចុងក្រោយនេះដែលធ្វើឲ្យរូបនាងក្លាយទៅជាមានរាងតូចច្រឡឹងគូរឲ្យគួរឲ្យស្រលាញ់។

រឿងដែលគួរឲ្យកត់សម្គាល់ទៀតនោះ កញ្ញា សុខ ពិសី នៅពេលនេះគឺនាងរឹតតែត្រូវប៉ាន់ថែមទៀតព្រោះថ្មីៗនេះ ពិសី ក៏ទើបបានចេញមុខក្លាយជាតំណាងឲ្យផលិតផលធំមួយយ៉ាងភ្ញាក់ផ្អើល។ ពិសី ត្រូវបានគេកត់សម្គាល់ថា នាងស្ថិតក្នុងចំណោមតារាស្រីដែលក្ដាប់បានទីផ្សារស្ពតធំៗអំឡុងរយៈពេលចុងក្រោយនេះក្នុងចំណោមអ្នកនាង ឱក សុគន្ធ កញ្ញា ពេជ្រ សោភា ,សុគន្ធ និសា ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទ សីម៉ា ជាដើម។

ក្រៅពីក្ដាប់បានស្ពតធំៗនោះ កញ្ញា សុខ ពិសី ក៏ជាអ្នកថតម៉ូដសម្អាងការដ៏មមាញឹកផងដែរទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលពីសម្អាងការនិងស្ពតបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ខណៈដែលផលិតផលខ្លះរង់ចាំឲ្យតែនាងផុតកុងត្រាចាស់គេនឹងចូលមកចែចូវ។ ដោយឡែកទាក់ទងអាជីពចេញច្រៀងត្រូវបានតារាសាច់សខ្ចីដូចបណ្ដូលចេក សុខ ពិសី ធ្លា ប់ប្រាប់ថានាងមិនអាចកំណត់ពេលវេលាជាក់លាក់នៃការច្រៀងនិងសម្ដែងដូចមុនបាននោះទេ ព្រោះចាំឲ្យកូវីដស្ងប់ស្ងាត់ជាងនេះសិនទើបឡើងឆាកសារជាថ្មី៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


