ជីវិតកម្សាន្ដ
ប្រាសាទ ដាវីន ស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈបំបៅកូនដោយទឹកដោះ
តារាសម្តែងនិងជាតារាម៉ូដែល អ្នកនាង ប្រាសាទ ដាវីន បានប្រកាសថា នាងបានស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈដើម្បីជំរុញនិងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

អ្នកនាង ប្រាសាទ ដាវីន ដែលក្លាយជាទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះបានបញ្ជាក់ឲ្យដឹងថា អ្នកនាងនិងស្វាមីបានធ្វើសេចក្តីសម្រេចចិត្តនិងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងបំបៅកូនដោយទឹកដោះអ្នកនាងផ្ទាល់ឲ្យបានសម្រេច ព្រោះបំណងប្រាថ្នារបស់យើងគឺថា កូនដំបូងរបស់យើងដែលជាកែវភ្នែកនិងគ្រាប់ពេជ្រទាំងដុំត្រូវតែមានសុខភាពល្អតាមរយៈការមិនផ្តល់អាហារមានជាតិគីមីដែលអាចប៉ះពាល់ដល់សុខភាពភាពឆ្លាតវៃ និងអនាគតដ៏ល្អប្រសើររបស់គាត់។

តារាស្រីអ្នកនាង ប្រាសាទ ដាវីន បានបន្តថា ហើយម្យ៉ាងទៀតការបំបៅកូនដោយទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗនេះ ត្រូវបានដូនតារបស់យើងរាប់សិបជំនាន់មកហើយ រាប់ទាំងជំនាន់អង្គរផង បានអនុវត្តក្នុងការចិញ្ចឹមកូនចៅឲ្យមានសុខភាពល្អ និងមានភាពឆ្លាតវៃខ្ពស់ព្រោះថា ដូនតារបស់យើងជំនាន់នោះអាចកសាងកម្ពុជាអច្ឆរិយ:មួយដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាភស្តុតាងស្រាប់។

អ្នកនាងបន្ថែមថា «ដោយមានស្វាមីនិងក្រុមគ្រួសារដ៏កក់ក្តៅគាំទ្រលើកទឹកចិត្តនៅជុំវិញខ្លួនរួមទាំងចំណេះដឹងខ្លួនឯងផងនោះនាងខ្ញុំបានអនុវត្តដោយផ្ទាល់ក្នុងការបំបៅកូនដោយទឹកដោះខ្លួនឯងសុទ្ធ តែម្តងចាប់ពីថ្ងៃផ្តល់កំណើតកូនជាលើដំបូងរហូត ដល់កូនខ្ញុំអាយុបានជាងប្រាំខែ។ នៅពេលគាត់អាយុបានជាងប្រាំខែនាងខ្ញុំក៏បានចាប់ផ្ដើមបញ្ចុកអាហារទន់ៗដូចជាចេកទុំ ល្ហុងទុំ បបរលាយជាមួយត្រីស៊ុត និងបន្លែខ្លះៗ ព្រមទាំងចាប់ផ្តើមបញ្ចុកទឹកសុទ្ធដល់គាត់ផងដែរហើយក៏នៅតែបន្តបំបៅកូនដោយទឹកដោះខ្ញុំផ្ទាល់រហូតដល់គាត់មានអាយុ ១ ឆ្នាំកន្លះនេះ»។

ពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈលើក កម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជានេះដែរលោក ហ៊ូ ក្រើន នាយករងអង្គការហេទ្បែន ខេលល័រ អន្តរជាតិក៏បានបង្ហាញការគាំទ្រដល់ការស្ម័គ្រចិត្តរបស់អ្នកនាង ប្រាសាទ ដាវីន ជាទូតសុឆ ន្ទៈនាពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


