ជីវិតកម្សាន្ដ
តារាល្បីៗស្ទើរគ្រប់វិស័យលើលោក សុទ្ធតែចង់ឲ្យសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បញ្ចប់
ព្រឹត្តិការណ៍ដែលមនុស្សជុំវិញពិភពលោក កំពុងតាមដានច្រើនជាងគេ គឺចៀសមិនរួចពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដោយបានកើតឡើង នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ទន្ទឹមនឹងនោះ ក្នុងហេតុការណ៍នេះដែរ តារាល្បីៗទាំងអស់គ្នា ក៏មិនអាចព្រងើយកន្តើយ ដោយនាំគ្នាបញ្ចេញយោបល់ និងប្រកាសជំហរផ្ទាល់ខ្លួន ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។
១ Cardi B

តារារ៉េបអាមេរិក Cardi B បានបង្ហោះខ្លឹមសាររបស់នាង លើគណនី Twitter ពីបញ្ហារុស្ស៊ី-អ៊ុយក្រែនថា “ខ្ញុំសង្ឃឹមថា មេដឹកនាំនៅក្នុងពិភពលោកនេះ នឹងឈប់បំពានអំណាចរបស់ពួកគេ ហើយគិតឲ្យបានហ្មត់ចត់អំពីអ្វីដែលមនុស្សរង ផលប៉ះពាល់ វាមិនមែនគ្រាន់តែគិតថា ពិភពលោកមានគ្រោះថ្នាក់នៃសង្គ្រាម ការដាក់ទណ្ឌកម្ម ការឈ្លានពាននោះទេ រឿងទាំងនេះគួរតែជាជម្រើសចុងក្រោយ។ មេដឹកនាំគួរមានការព្រួយបារម្ភ “។
២ Miley Cyrus

តារាចម្រៀងអាមេរិកវ័យក្មេងម្នាក់ទៀតគឺ Miley Cyrus បានបង្ហោះនៅលើ Instagram ថា “ខ្ញុំភ្ញាក់ពីដំណេកព្រឹកនេះ ហើយមានការសោកស្ដាយជាខ្លាំ ងដែលបានទទួលដំណឹងថា អ៊ុយក្រែនឈ្លានពាន។ ខ្ញុំបានថតនៅទីក្រុង Kiev សម្រាប់រឿង Nothing Breaks Like A Heart ហើយវាជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំនឹងដឹងគុណជានិច្ចចំពោះប្រជាជនក្នុងសហគមន៍ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅរបស់ពួកគេ។ យ៉ាងហោចណាស់ ពលរដ្ឋអ៊ុយក្រែន ៤០នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់។ ប្រសិនបើជម្លោះនេះនៅតែបន្ត ត្រូវតែមានការខាតបង់កើនឡើង ហើយនឹងមានមនុស្សជាច្រើនត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង និងជម្លៀសចេញ “។ ខ្ញុំឈរជាមួយអ្នករាល់គ្នា នៅអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយសមរភូមិនេះ ហើយខ្ញុំសង្ឃឹមថា ប្រជាជននៃពិភពលោក នឹងជួយយើងទាមទារឲ្យសង្គ្រាមនេះបញ្ចប់ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន”។
៣ Ariana Grande

តារាចម្រៀងស្រីរាងតូចច្រឡឹង Ariana Grande ក៏ជាបុគ្គលម្នាក់ ដែលចេញមកបង្ហាញជំហរក្នុង សង្គ្រាមរុស្ស៊ី – អ៊ុយក្រែន តាមរយៈ Instagram ផ្ទាល់ខ្លួន ថា “យើងនឹងឈរជាមួយប្រជាជន និងក្រុមគ្រួសារក្នុងប្រទេសអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយការវាយប្រហាររបស់រុស្ស៊ី”។
៤ David Beckham

ឪពុកកូន៤រូបនេះ ក៏បានបង្ហោះរូបថតមួយចំនួន នៃឧប្បត្តិហេតុដែលកើតឡើងនៅប្រទេសអ៊ុយក្រែនលើ Instagram ផ្ទាល់ខ្លួនថា “ស្ថានភាពនៅអ៊ុយក្រែនពេលនេះ គឺជាការបំផ្លិចបំផ្លាញ និងគួរឲ្យភ័យខ្លាចសម្រាប់ប្រជាជន និងដូចឪពុកម្តាយផ្សេងទៀត។ វាធ្វើឲ្យខ្ញុំខូចចិត្ត នៅពេលឃើញផលប៉ះពាល់ដែលវាមានលើកុមារស្លូតត្រង់ ដែលរស់នៅក្នុងតំបន់សង្គ្រាម។ នៅពេលដែលជម្លោះកាន់តែកើនឡើង កុមារកាន់តែច្រើនកំពុងត្រូវការជំនួយ” ។
៥ Rachel Brosnahan និង Elle Fanning

តារាសម្ដែងជនជាតិអាមេរិកពីររូបនេះ ក៏បានបង្ហោះលើ Instagram ថា “យើងកំពុងរងទុក្ខច្រើន។ យើងបានបាត់បង់មនុស្សជាច្រើនក្នុងសង្គ្រាម ទុរ្ភិក្ស និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ប្រជាជនអ៊ុយក្រែនជិត ៧ លាននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ។ វាជាចំនួនដែលច្រើនជាងប្រទេសដទៃ។ យើងមិនត្រូវការច្រើនទេ។ យើងមិនមែនជាចក្រពត្តិនិយមទេ។ យើងមិនចូលចិត្តសង្គ្រាមទេ។ ដីរបស់យើងគ្របដណ្ដប់ដោយដីខ្មៅ ធ្វើស្រែចម្ការតាមចិត្ត។ យើងគ្រាន់តែចង់បានសន្តិភាព” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ CNN
ចុចអាន៖ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


