ជីវិតកម្សាន្ដ
Angelina Jolie ជួបរឿងភ័យ សភ្នែក នៅ អ៊ុយក្រែន (មានវីដេអូ)
តារាភាពយន្ដហូលីវូដ Angelina Jolie បានប្រញាប់ប្រញាល់ ទៅកាន់កន្លែងសុវត្ថិភាព ដោយសារភាពភ័យខ្លាចនៃការវាយប្រហារដោយគ្រាប់មីស៊ីល ខណៈកំពុងធ្វើទស្សនកិច្ច ទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។

នៅក្នុងវីដេអូ, Jolie អាយុ ៤៦ ឆ្នាំ ត្រូវបានគេមើលឃើញដើរយ៉ាងលឿន ជាមួយអ្នកផ្សេងទៀត ខណៈដែលស៊ីរ៉ែនព្រមានការវាយប្រហារពីអាកាស បានបន្លឺឡើង។

Jolie បានធ្វើការជាបេសកជនពិសេសសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែព័ត៌មានលម្អិតនៃដំណើររបស់នាងទៅកាន់ប្រទេសអ៊ុយក្រែននេះ គឺមិនត្រូវបានគេដឹងច្បាស់នោះទេ។

ទីក្រុង Lviv បានរងការវាយប្រហារពីកងទ័ពរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ និងនៅដើមខែនេះ ការវាយប្រហារដោយមីស៊ីលលើទីក្រុង បានបណ្តាលឲ្យមនុស្សចំនួន៧នាក់ ស្លាប់។

គួរបញ្ជាក់ថា ក្នុងដំណើរទៅប្រទេសអ៊ុយក្រែន អ្នកស្រី Jolie ក៏បានជួបជាមួយកុមារកំព្រា និងជនភៀសខ្លួន រួមទាំងក្មេងៗដែលត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងគ្រូពេទ្យអ៊ុយក្រែនដែលថែទាំពួកគេផងដែរ៕


សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រជាជនភ្ញាក់ផ្អើលខ្លាំង ពេលឃើញ Angelina Jolie ទៅដល់អ៊ុយក្រែនផ្ទាល់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


