ជីវិតកម្សាន្ដ
ហ្វេនគាំងសឹងគ្រប់គ្នា ក្រោយឃើញមុខមាត់ Park Bom កាន់តែប្រែប្រួលខ្លាំង
ការបង្ហាញខ្លួនរបស់ Park Bom នាពេលថ្មីៗនេះ បានក្លាយជាប្រធានបទវែកញែកពាសពេញបណ្តាញសង្គម ដោយសារតែរូបសម្រស់របស់នាងកាន់តែខុសប្លែកពីមុន សូម្បីអ្នកគាំទ្រក៏លាន់មាត់គ្រប់គ្នាដែរ។

អ្នកគាំទ្រឧស្សាហកម្មកម្សាន្ត K-pop កំពុងផ្ទុះការចាប់អារម្មណ៍ចំពោះ Park Bom ដែលជាអតីតសមាជិកក្រុម 2NE1 ព្រោះមុខមាត់កាន់តែប្លែកទៅៗ ខណៈគេសង្ស័យថា តារាស្រីរូបនេះប្រែប្រួលសម្រស់ ដោយសារការវះកាត់កែសម្ផស្សច្រើនពេក។

នៅក្នុងវីដេអូខ្លីមួយដែល Park Bom បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន គេកត់សម្គាល់ឃើញថា ឆ្អឹងថ្គាមរបស់នាងហាក់ស្ដើងជាងមុន។ នេះហើយជាអ្វីដែលមនុស្សជាច្រើនជឿថា Park Bom បានធ្វើការវះកាត់កែសម្ផស្សលើឆ្អឹងថ្គាម ហើយវាក៏ជាមូលហេតុធ្វើឱ្យមុខរបស់នាងមើលទៅដូចហើមអ៊ីចឹង។

កន្លងមក អតីតសមាជិកក្រុម 2NE1 រូបនេះ ធ្លាប់រងទង្គិចនឹងជំងឺ lymphadenopathy ។ ជំងឺនេះគឺជាមូលហេតុចម្បងធ្វើឱ្យមុខរបស់តារាចម្រៀងវ័យ ៣៨ឆ្នាំរូបនេះហើមខ្លាំង និងឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។ ទោះបីជាយ៉ាងណា ក្រៅពីមតិព្រួយបារម្ភអំពីសុខភាពរបស់ Park Bom ក៏នៅមានមនុស្សគិតថានាងឆ្លងកាត់មុខកាំបិតច្រើនពេក ទើបធ្វើឱ្យមុខរបស់នាងហើមខ្លាំង មើលសឹងមិនស្គាល់៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្រាំជោគជ័យដូចសព្វថ្ងៃ Park Bom ហែលឆ្លងកាត់ឧបសគ្គច្រើន សឹងតែសម្លាប់ខ្លួន
ចុចអាន៖ V សមាជិក BTS ត្រូវមហាជនរិះគន់ឥតសំចៃ ពេលត្រឡប់ពីបារាំងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


