ជីវិតកម្សាន្ដ
ទី សុគន្ធធារី ជម្នះការលំបាក ដោយសារនិស្ស័យស្រលាញ់សិល្បៈ
ដោយបានការរុញច្រានពីបងប្រុសដែលជាប្រធានផលិតកម្ម Yes cene យុវតី ទី សុគន្ធធារី ស្រលាញ់វិស័យសិល្បៈដូចជា ដូរ្យតន្ត្រីគ្រប់ប្រភេទ។ យុវតីរូបនេះត្រូវឆ្លងកាត់លើវិថីសិល្បៈមួយដោយលំបាកលំបិន ទម្រាំមានកេរ្តិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។
គេតែងសរសើរពីសម្ភស្ស ទីសុគុន្ធធារី ប្រដូចទៅនឹងតារាចំរៀងកូរ៉េ។ ទោះយ៉ាងណាយុវតីរូបនេះបញ្ជាក់មិនហ៊ានទទួលយកទេ ហើយក៏គ្មានមោទនភាពឡើយព្រោះនាងតែងចង់ឱ្យគេមើលពីសមត្ថភាពនិងប្រដូចនាងជាតារាខ្មែរវិញ ព្រោះនាងជាខ្មែរ។


ទាក់ទងនិស្ស័យសិល្បៈពីកំណើត សុគន្ធធារី បានឆ្លងកាត់ការហ្វឹកហាត់រៀនវិស័យសិល្ប: ដូចជា ដេញហ្គីតា លេងព្យាណូ និងហ្វឹកហាត់ឧបករណ៍ភ្លេងច្រើនទៀត និងច្រៀងចម្រៀងផងដែរ។ ទោះបីមានមតិខ្លះសរសើរនិងរិះគន់ខ្លះក៏ដោយ ពីការឈានជើងចូលវិស័យសិល្បៈ ដោយសារនាងឋិតនៅក្នុងការសិក្សាសាលាភាសាអង់គ្លេសអន្តរជាតិមួយ ព្រោះមានមិត្តភក្កិខ្លះមិនពេញចិត្តដោយសារខ្លាចនាងបាត់បង់ការសិក្សា។
តែទោះយ៉ាងណាកញ្ញារូបនេះបានឲ្យដឹងថា នាងបានសម្រេចចិត្តដើរលើផ្លូវនេះទៅហើយ។ ទំរាំមានឈ្មោះរហូតមកដល់សព្វថ្ងៃនេះ នាងចង់សម្រេចបំណងកសាងកេរ្តិ៍ឈ្មោះឱ្យល្បី។ ធ្លាប់រងនូវការប៉ះពាល់អារម្មណ៍ ដោយគិតថាការងារវិស័យសិល្បៈដែលនាងកំពុងធ្វើ អាចចាត់ទុកជាការងារបន្ទាប់បន្សំ។ តែពេលនេះទើបនាងដឹងថាការងារសិល្បៈសំខាន់ដែរ ដើម្បីបម្រើវិស័យវប្បធម៌ជាតិ គួរតែជួយលើកស្ទួយលើវិស័យនេះ ទាំងការច្រៀង ទាំង តូរ្យតន្ត្រី រក្សាឲ្យបានគង់វង្សទៀតផង។


ផ្ដើមចេញពីបងប្រុសម្នាក់ឈ្មោះ ទី ធាវី ដែលធ្លាប់បានបណ្ដុះបណ្ដាលនិពន្ធ ប្រលោមលោកនិងនិពន្ធចម្រៀង នៅសមាគមអ្នកនិពន្ធខ្មែរថិតនៅអគារអ្នកនិពន្ធ ហ៊ុនសែនបានបង្កើតផលលិតកម្ម Eys cene ដោយឆន្ទៈដែលស្រលាញ់វប្បធម៌ជាតិ ហើយបានបណ្តុះបណ្តាលបន្តដល់នាង។ កញ្ញា សុគន្ធធា រីបានប្រាប់ឲ្យដឹងថា នាងនិងដើរតាមកន្លងសិល្ប: ទាំងនិស្ស័យ និពន្ធចម្រៀងទាំងឧបករណ៍ភ្លេង គ្រប់ប្រភេទតាមនិស្ស័យរបស់នាងពីធម្មជាត គឺ ដើរលើវិថីសិល្បៈទៅមុខជានិច្ច ដើម្បីជួយបម្រើដល់វិស័យវប្បធម៌សិល្បៈចម្រៀងនិងសង្គមតាមរយៈការអប់រំដល់ប្រជាពលរដ្ឋ ឱ្យទទួលយកចំណេះដឹងតាមរយ: បទចម្រៀង។ នាងឲ្យដឹងថា នាងមិនបោះបង់ការសិក្សាទេ ហើយសិល្បៈវិញក៏បន្តដែរត្រូវដើរទន្ទឹមគ្នាជានិច្ច។

អត្ថបទ៖ រុងរឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


