ជីវិតកម្សាន្ដ
Pancake ទម្លាយរឿងជីវិតប្ដីប្រពន្ធ ក្រោយរៀបការ ២ខែ
ប្រិយមិត្ត កម្ពុជាថ្មី ច្បាស់ជាបានដឹងហើយ ពីអាពាហ៍ពិពាហ៍ដ៏កក្រើករបស់តារាស្រី Pancake និងលោកឧត្តមសេនីយ៍ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលគូស្នេហ៍នេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ក្នុងថ្ងៃជ័យរបស់ពួកគេ។

បន្ទាប់ពីរៀបការរួច Pancake មិនសូវលេចមុខក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍មួយចំនួន ដើម្បីផ្ដល់បទសម្ភាសន៍។ ជាក់ស្ដែងថ្មីៗនេះដែរ Pancake បានឡើងកម្មវិធីទូរទស្សន៍មួយ និងបានផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធរឿងរ៉ាវជីវិតគូក្រោយរៀបការ បន្ទាប់ពីនាងនិងស្វាមីរៀបអាពាហ៍ពិពាហ៍បានជាង ២ខែកន្លងមក។

ក្នុងនោះដែរ Pancake បាននិយាយអំពីការរស់នៅប្រចាំថ្ងៃ ដែលវាពិតជាមានភាពខុសប្លែកគ្នាខ្លាំងរវាងការនៅម្នាក់ឯង និងជីវិតមានស្វាមី ខណៈនាងបន្ថែមទាំងអឹមអៀនថា នាងមានអារម្មណ៍ល្អ ពិបាករៀបរាប់ណាស់។
ងាកមករឿងចង្រ្កានជើងឆ្នាំងវិញ ថ្វីត្បិតនាងជាស្ត្រីមេផ្ទះ ប៉ុន្តែនាងនិយាយថា នាងទៅតែផ្សារប៉ុណ្ណោះ ហើយភាគច្រើនស្វាមីរបស់នាងជាអ្នកចម្អិនអាហារសម្រាប់គ្រួសារមិនថាអាហារពេលព្រឹក និងអាហារពេលល្ងាចនោះទេ។ ទោះយ៉ាងណា តារាស្រីរូបនេះទម្លាយទាំងអស់សំណើចថា ស្វាមីនាងរញ៉េរញ៉ៃណាស់ ទោះគាត់ចម្អិនអាហារពិតមែន តែផ្ទះបាយនាងជាអ្នករៀបចំ។


ក្រៅពីរឿងម្ហូបម្ហា Pancake ប្រាប់ទាំងសើចផង អៀនផងថា មួយរយៈនេះនាងគេងមមើនិយាយម្នាក់ឯងសឹងរាល់យប់ ដែលធ្វើឱ្យស្វាមីពិបាកគេង។ ទោះជាយ៉ាងនេះក្ដីនាងថា ស្វាមីនាងជាមនុស្សដឹងទុក្ខធុរៈភរិយា ហើយគាត់តែងតែនៅក្បែរមើលថែនាងបានយ៉ាងល្អក្នុងនាមជាឧត្តមស្វាមី៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទិដ្ឋភាព Pancake កាន់ដៃកូនកំលោះ ចូលរោងការយ៉ាងកក់ក្ដៅ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


