ជីវិតកម្សាន្ដ
សង្ហាមិនចេះចាស់ Ken ថតជាមួយកូនៗ គ្រប់គ្នាស្មានថាបងប្អូនបង្កើត
រូបភាពប៉ុន្មានសន្លឹកពីតារាសម្តែងប្រុស Ken Theeradeth ជាមួយកូនៗនៅឯដំណើរកម្សាន្តមួយក្នុងប្រទេសជប៉ុន ក្រោយពីអ្នកគាំទ្រឃើញហើយ គិតស្មានថាជាបងប្អូននឹងគ្នា។


តារាសម្ដែង Ken Theeradeth បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ជាមួយភរិយា Noi Busakorn និងកូនប្រុសទាំងពីរគឺ Khunatum និង Thippatai ខណៈរូបថតរបស់លោក ត្រូវបានមហាជនយល់ច្រឡំថា ជាបងប្អូនប្រុស ហើយក៏មិននឹកស្មានថា កូនៗឆាប់ធំពេញវ័យ ស្មើនឹងឪពុកលឿនបែបនេះទេ។

បន្ថែមពីនេះ ក្នុងរូបភាពដែលលោកបានបង្ហោះលើបណ្ដាញសង្គម ទស្សនិកជនជាច្រើនឃើញក្រុមគ្រួសារ Ken បានចំណាយពេលជាមួយគ្នាយ៉ាងមានសុភមង្គល នៅផ្ទះដ៏ស្រស់ស្អាតមួយស្ថិតនៅកណ្ដាលធម្មជាតិ រួមទាំងការធ្វើសកម្មភាពផ្សេងៗ ដែលពួកគេធ្វើជាមួយគ្នា ជាពិសេសកូនប្រុសទាំងពីរ ហាក់មានភាពស្និទ្ធស្នាលជាមួយឪពុកយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ រូបភាព៣នាក់ឪពុកកូន កំពុងតែក្លាយនិន្នាការជជែកគ្នាពេញបណ្ដាញសង្គម ខណៈហ្វេនខ្លះនិយាយថាសង្ហាទាំងបីនាក់ ជិតស្និទ្ធគ្នាយ៉ាងនេះ មើលទៅដូចបងប្អូនបង្កើតណាស់។ ចំណែកកូនប្រុសច្បង ក៏មានកម្ពស់ស្មើឪពុកដែរ បន្តិចទៀតកូនៗធំមើលលែងស្គាល់ ហើយបើសង្ហាៗយ៉ាងនេះ។

គួរបញ្ចាក់ដែរថា តារាសម្តែងប្រុស Ken Theeradeth បានរៀបការជាមួយភរិយា Noi Boosakorn ដែលជាតារាសម្តែងថៃ ដ៏មានប្រជាប្រិយភាពនៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០០៧ យ៉ាងមានសុភមង្គល។ កាលណោះសូម្បីតែ ម្ចាស់ក្សត្រី Sirikit ក៏បានយាងចូលរួមក្នុងពិធីនេះដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu Praya ចេញឃ្លិប Selfie លេចដើមទ្រូងសិចស៊ីតាមកញ្ចក់
ចុចអាន៖ភ្ញាក់ផ្អើល! ពេលដឹងចំនួនទឹកប្រាក់ដែល Pinky ទទួលបានពីម្ដាយនាងប្រចាំថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


