ជីវិតកម្សាន្ដ
Park JinYoung សមាជិក GOT7 នឹងចេញអាល់ប៊ុមទោល ក្នុងពេលឆាប់ៗនេះ
នៅថ្ងៃទី ១៧ ខែវិច្ឆិកា BH Entertainment បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗថា Park JinYoung សមាជិក GOT7 នឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលថ្មី ហើយធ្វើ fan meeting ជុំវិញពិភពលោកនៅក្នុងខែ មករា ឆ្នាំ ២០២៣។

នេះនឹងកត់សម្គាល់ការចេញបទចម្រៀងទោលដំបូងរបស់សមាជិក GOT7 ក្នុងរយៈ ពេលប្រហែល ២ ឆ្នាំចាប់តាំងពីការចេញបទ “DIVE” ក្នុងខែកក្កដា ឆ្នាំ ២០២១ ដែលបង្កើនការរំពឹងទុក។ Jinyoung ត្រូវបានគេនិយាយថា បានចូលរួមក្នុងការនិពន្ធនិងនិពន្ធទំនុកច្រៀងសម្រាប់អាល់ប៊ុមថ្មីរបស់គាត់ម្តងទៀត ដោយបានលះបង់ពេលវេលាសម្រាប់តន្ត្រីបើទោះបីជាគាត់មានការមមាញឹកក្នុងការជាតារាសម្តែងក៏ដោយ។

BH Entertainment បន្ថែមថា “ទន្ទឹមនឹងការចេញអាល់ប៊ុមទោល ក៏មានគម្រោងជួបអ្នកគាំទ្រក្នុង ស្រុក បូករួមទាំងដំណើរជួបអ្នកគាំទ្រនៅក្រៅប្រទេស”។

ជាមួយគ្នានេះ Jinyoung ក៏ទើបតែបញ្ចប់ការសម្តែងរបស់លោកក្នុងរឿង ‘Yumi’s Cells’ រដូវកាលទី ២ ដែលត្រៀមការចាក់ផ្សាយរៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ tvN ក៏ដូច ជា ខ្សែភាពយន្តបែបរន្ធត់របស់លោក ‘Christmas Carol’ នឹងចាក់បញ្ចាំងនៅថ្ងៃទី ៧ ខែធ្នូ ខាងមុខ នេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖លេចចេញរូបភាព Joy សមាជិកក្រុម Red Velvet និងតារាចម្រៀង Crush ណាត់ជួបគ្នា
ចុចអាន៖So mi និង Park Bo gum នឹងធ្វើជាពិធីការនីនិងពិធីករ ក្នុងកម្មវិធី MAMA 2022
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


