ជីវិតកម្សាន្ដ
គួរឲ្យសរសើរ! អ្នកនិពន្ធ រតនា យកថវិកាពីការលក់សៀវភៅគាំទ្រសកម្មភាពសប្បុរសធម៌
(ផ្សាយឡើងវិញ) កញ្ញា ស្រុង ចាន់រតនា ហៅអ្នកនិពន្ធ រតនា ជាអ្នកនិពន្ធជំនាន់ថ្មីមួយរូបដែលបានបោះពុម្ពស្នាដៃជាបន្តបន្ទាប់ក្នុងបំណងចែករំលែកនូវចំណេះដឹងតាមរយៈសៀវភៅ និងរកថវិកាដើម្បីជួយឧបត្ថម្ភដល់សកម្មភាពសប្បុរសធម៌។

ប្រលូកក្នុងវិស័យតែងនិពន្ធរយៈពេលជិត៣ឆ្នាំមកនេះ អ្នកនិពន្ធ រតនា មានស្នាដៃបោះពុម្ភផ្សាយចំនួន៤ចំណងជើងមកហើយ គឺស្នាដៃទី១ ប្រលោមលោកមនោសញ្ចេតនារឿង “វិថីជីវិត” ទី២ សៀវភៅកំណត់ហេតុ “អនុស្សាវរីយ៍៣៤ឆ្នាំ” ទី៣ ប្រលោមលោករឿង “សំណោកអនុស្សាវរីយ៍” និងទី៤ សៀវភៅ “ជាអ្នកធ្វើរការ”។

ប្រលោមលោករឿង “វិថីជីវិត” បោះពុម្ភកាលពីឆ្នាំ២០១៨ និងដោយមានការគាំទ្រច្រើនពីបណ្ដាអ្នកអាន សៀវភៅនេះក៏បានបោះពុម្ភជាលើកទី២ នៅឆ្នាំ២០១៩។ ថវិកាមួយផ្នែកបានពីការលក់ប្រលោមលោកមួយនេះ ត្រូវបានអ្នកនិពន្ធយកទៅជួយឧបត្ថម្ភជូនកម្មវិធីសប្បុសធម៌។

រីឯស្នាដៃទី២ “អនុស្សាវរីយ៍ ៣៤ ឆ្នាំ” ជាសៀវភៅកំណត់ហេតុរបស់អ្នកនិពន្ធ រតនា ផ្ទាល់តែម្ដង។ ចំណែកឯថវិកាដែលបានមកពីការលក់សៀវភៅនេះ១ដុល្លារក្នុងមួយក្បាល នឹងត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ដោយឡែកក្នុងឆ្នាំ ២០១៩ ប្រលោមលោករឿង “សំណោកអនុស្សាវរីយ៍” បានប្រសូត ជាស្នាដៃទី៣។ សៀវភៅនេះបោះពុម្ភលើកទី១ នៅចុងឆ្នាំ២០១៩។ ហើយថវិកាខ្លះដែលទទួលបានតាមរយៈការលក់សៀវភៅ “សំណោកអនុស្សាវរីយ៍” នេះក៏នឹងត្រូវបរិច្ចាគជូនសកម្មភាពសប្បុរសធម៌នានាដូចគ្នា។

ស្នាដៃថ្មីចុងក្រោយនេះ គឺសៀវភៅ “ជាអ្នកធ្វើការ” បោះពុម្ពឆ្នាំ ២០២០ ។

អ្នកនិពន្ធ រតនា ប្រាប់មក KPT Plus ថា កញ្ញាពិតជាមានមោទកភាពចំពោះស្នាដៃរបស់ខ្លួនដែលអាចជួយលើកស្ទួយវិស័យអំណានក្នុងស្រុក ដោយជួយបង្កើនចំណេះដឹងតាមរយៈការអាន។ ជាពិសេសកញ្ញាពិតជារំភើបចិត្តដែលបានរួមចំណែកសកម្មភាពសប្បរសធម៌ក្នុងសង្គមដោយបានជួយឧបត្ថម្ភគាំទ្រទឹកប្រាក់ជូនកន្លែងដែលត្រូវការជំនួយតាមរយៈស្នាដៃប៉ុន្មាននេះ។ បើទោះបីជាសៀវភៅទាំងនេះលក់បានចំនួនប៉ុន្មាន ក៏កញ្ញាពេញចិត្តទទួួលដោយក្ដីរីករាយដែរ។

ប្រិយមិត្តអាចរកជាវសៀវភៅទាំង៤ខាងលើ តាមបណ្ដាហាងលក់សៀវភៅអនឡាញនានា និងហាងលក់សៀវភៅនៅភ្នំពេញនិងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សន្យា
ចុចអាន៖ “បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ
ចុចអាន៖ រឿងស្នេហាបែបកំប្លែងថ្មីស្រឡាង ត្រូវចិត្តសម្រាប់អ្នកស្រ្តេសច្រើន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


