ជីវិតកម្សាន្ដ
តារាខ្មែរ៣រូប ជិះរថយន្ដទំនើបលំដាប់សេដ្ឋី
កត់សម្គាល់មកដល់ដើមឆ្នាំ២០២១នេះ សង្កេតឃើញមានតារាប្រុសស្រីល្បីៗរបស់ខ្មែរជាច្រើនដួង បានប្រជែងគ្នាលេងម៉ូដរថយន្ដទំនើបៗដូចជា រថយន្ត Lexus LX 570 និងតារាមួយចំនួនទៀតនិយមជិះ Range Rover , Porsche , Mazda , BMW , Lexus NX 200t , Audi និង Chevrolet ជាដើម។
ដោយឡែកសម្រាប់រថយន្ដ Rolls-Royce ដែលមានតម្លៃខ្ពស់កប់ពពកនោះវិញ ក៏គេឃើញមានតារាប្រុស-ស្រី៣ដួងរបស់ខ្មែរ ដែលបាននិងកំពុងជិះរថយន្ដទំនើបលំដាប់សេដ្ឋីនេះ ផងដែរ។ តារាទាំងនោះរួមមាន៖
១. ខេមរៈ សិរីមន្ត ៖ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ស្របពេលដែលទីផ្សារចម្រៀងលោកកំពុងផ្ទុះនៅទ្រនំថ្មីហង្សមាសនោះ ក៏ស្រាប់តែថ្មីៗនេះ ពោលគឺដើមឆ្នាំ២០២១ លោកត្រូវបានភរិយាសំណព្វចិត្តធ្វើឲ្យភ្ញាក់ផ្អើល តាមរយៈកាដូររថយន្តស៊េរីទំនើប Rolls-Royce តម្លៃជាងកន្លះលានដុល្លារ។


២. ឱក សុគន្ធកញ្ញា ៖ តារាស្រីជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា គឺចាប់តាំងពីនាងរៀបការជាមួយស្វាមីនិងទទួលបានកូនប្រុសម្នាក់ជាការដូរនៃចំណងអាពាហ៍ពិពាហ៍នោះគេ តែងតែឃើញក្រុមគ្រួសាររបស់តារារូបនេះ មានភាពកក់ក្តៅស្និតស្នាលផ្តល់នូវក្តីស្រឡាញ់ចំពោះគ្នាខ្លាំងណាស់ មើលហើយពិតជារំភើបជំនួស។ អ្នកនាងនិងស្វាមី ក៏ត្រូវបានគេដឹងថា បច្ចុប្បន្នក៏មានរថយន្តទំនើបម៉ាក Rolls-R oyce នៅក្នុងដៃជិះយ៉ាងត្រជាក់ចិត្ត ផងដែរ។ ក្រៅពីរថយន្ត Rolls-Royce តារាស្រីរូបនេះ ក៏ប្រើប្រាស់រថយន្ដផ្សេងៗទៀតឆ្លាស់គ្នា ផងដែរ។


៣. ទេព បូព្រឹក្ស ៖ អតីតតារាចម្រៀងហង្សមាសរូបនេះកាលពីកន្លងមក បានយំខ្សឹកខ្សួលអួលដើមក នៅពេលដែលម្ចាស់ស្នេហ៍ ងួន ចាន់ដេវីត បានហុចកូនសោរថយន្ដទំនើប Rolls-Royce Ghost ក្នុងថ្ងៃខួបចំណងស្នេហ៍៤ឆ្នាំរបស់ខ្លួន។ មហាជនកត់សម្គាល់ថា កន្លងមកទាំង ទេព បូព្រឹក្ស និង ដេវីត ក្រោយចាកចេញពីហង្សមាសមក គឺពួកគេហាក់មិនសូវមានសកម្មភាពសិល្បៈដូចមុនទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអាជីវកម្មលក់តាមអនឡាញ ទើបពួកគេសម្បូរលុយដុល្លារជិះរថយន្ដលំដាប់សេដ្ឋីបែបនេះតែម្តង។


រថយន្ដ Rolls-Royce ជារថយន្ដប្រណីត ដែលមានជាច្រើនម៉ាក នៅលើពិភពលោកហើយរថយន្ដនេះ ត្រូវបានបែងចែកជាច្រើនស៊េរីដូចជា Rolls- Roy ce Phantom, Rolls-Royce Dawn, Roll s- Royce Collinan, Rolls-Royce Wraithនិង Rolls-Royce Ghost ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ពិតជាមិនគួរឲ្យជឿ ក្មេងស្រីស្មូតតាមវត្តក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


