ជីវិតកម្សាន្ដ
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
កាលពីពេលថ្មីៗនេះតារាចិន ហ្វាន់ ពីងពីង បានបង្ហាញខ្លួននៅក្នុងពិធីជប់លៀងមួយដែលរៀបចំដោយ Madame Figaro នៅលើកម្រាលព្រំក្រហមនាងបានជ្រើសរើសរ៉ូបពណ៌ខ្មៅដៃវែង ដែលផ្នែកម្ខាងត្រូវបានតុបតែងជាមួយនឹងត្បូងគ្រីស្តាល់យ៉ាងល្អឯក។

ជាមួយគ្នានោះដែរ គេដឹងថាសំលៀកបំពាក់របស់ ហ្វាន់ ពីងពីង ស្ថិតក្រោមម៉ាកយីហោ MIKAEL D ខណៈសំលៀកបំពាក់នេះគឺជារ៉ូបកន្ទុយត្រីដែលរួមបញ្ចូលគ្នាយ៉ាងពិសេសជាមួយនឹងសម្ភារៈពីរ។ មួយចំហៀងគឺជាក្រណាត់ធម្មតា ម្ខាងទៀតជាក្រណាត់ chiffon see-through ជាមួយនឹងត្បូងដ៏ប្រណិតដ៏មានតម្លៃថ្លៃ។
ទោះយ៉ាងណាក៏ដោយ រាល់សំលៀកបំពាក់ដែលនាងស្លៀកគឺត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ។ ជាពិសេសសម្រស់របស់ហ្វាន់ ពីងពីង តែងតែចែងចាំងគ្រប់ពេលជាមួយនឹងស្បែកសរលោងក្នុងវ័យ ៤១ឆ្នាំ ហើយពិបាកនឹងបដិសេធថា តួឯកស្រីក្នុងរឿង “មហិច្ឆតាអ៊ូម៉ីនាង” តែងតែជាវិមានសម្រស់ដែលមិនដែលហួសសម័យកាលនោះទេ។
ទោះបីជានាងមិនបានបង្ហាញខ្លួននៅលើកម្រាលព្រំសំខាន់នៃទីក្រុង Cannes ប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ក៏តារាសម្តែងស្រី ហ្វាន់ ពីងពីង តែងតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្រុមអ្នកសារព័ត៌មាន ជាមួយនឹងម៉ូដសំលៀកបំពាក់កំពូលរបស់នាងផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំងសម្រស់មិនចេះចាស់របស់ ហ្វាន ពីងពីង ទោះមានវ័យ ៤១ ឆ្នាំក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


