ជីវិតកម្សាន្ដ
Lisa ក្លាយជាតារា K-pop ដំបូងគេមានអ្នកតាមដាន ៩៥ លាននាក់នៅលើ Instagram
កាលពីថ្ងៃទី ១៧ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK បានក្លាយជាតារា K-pop ដំបូងគេដោ យទទួលបានអ្នកគាំទ្រចំនួន ៩៥ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម Instagram ។

សមិទ្ធិផលនេះបានបញ្ជាក់ពីប្រជាប្រិយភាពរបស់នាងនិងជាតារា K-pop ដែលមានការតាមដានច្រើនជាងគេ ដែលជាសក្ខីភាពដល់ភាពទាក់ទាញនិងឥទ្ធិពលសកលរបស់នាង។ Lisa មិនត្រឹមតែជា តារា K-pop ដំបូងគេដែលសម្រេចបាននូវសមិទ្ធិផលនេះទេ ប៉ុន្តែនាងថែមទាំងលេចធ្លោជាងតារាថៃផ្សេងៗនៅប្រទេសរបស់នាង ។

លើសពីនេះ Lisa ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមតារាអាស៊ីជាច្រើន ដោយនេះជាមោទនភាពមួយបានបង្ហាញ ពីប្រជាប្រិយភាពដ៏ល្បីល្បាញរបស់នាងនៅលើទីផ្សារអន្តរជាតិផងដែរ។ ជាពិសេសក្នុងនោះមានការព្យាករណ៍ពីកំណើនអ្នកតាមដាន Instagram របស់នាងនឹងអាចឈានទៅដល់ចំណុចសំខាន់មួយទៀតដោយមានអ្នកតាមដាន ១០០ លាននាក់នៅឆ្នាំ ២០២៤ ។
យ៉ាងណាមិញ Lisa បានបើកគណនី Instagram ផ្ទាល់ខ្លួនរបស់នាងក្នុងខែ មិថុនា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះក្នុងរយៈពេល ៤ ឆ្នាំដើម្បីបំបែកកំណត់ត្រាមួយនេះ ដោយនាងចែករំលែកយ៉ាងសកម្មនូវតន្ត្រីរបស់នាងប្រចាំថ្ងៃ និងនៅពីក្រោយវីដេអូ រូបថតនិងច្រើនទៀតនៅលើគណនី របស់នាង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកលេងអ៊ីនធឺរណិតសរសើរការសម្ដែងរបស់ Jennie នៅក្នុងរឿង The Idol ភាគ៣
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


