ជីវិតកម្សាន្ដ
ក្រោយសង្ស័យបែកជាមួយមិត្តប្រុស Nychaa បង្ហោះរូបភាពមួយសន្លឹក
មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាស្រី Nychaa Nuttanicha ស្រាប់តែបង្ហោះរូបភាពមួយសន្លឹកតាមរយៈ Instagram ផ្ទាល់ខ្លួន ជាមួយនឹងសារបញ្ចាក់ថា Resetting (កំណត់ឡើងវិញ) ក្នុងនោះក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភថា តើមានអ្វីកើតឡើងចំពោះនាង។

ទន្ទឹមគ្នានោះដែរ ទស្សនិកជនជាច្រើនផ្ដោតសំខាន់លើស្នេហារបស់នាងនិងមិត្តប្រុស Tono Pakin ថាតើពួកគេបែកគ្នាឬយ៉ាងណា? រហូតឈានដល់ជជែកគ្នាលើបណ្ដាញសង្គមព្រោងព្រាត។
យ៉ាងណាមិញ មិនទុកឲ្យមន្ទិលសង្ស័យយូរតារាសម្ដែង Nychaa បានបង្ហោះរូបភាពមិត្តប្រុស Tono ក្នុងគណនីផ្ទាល់ខ្លួន ដោយបញ្ចូលសញ្ញាអារម្មណ៍បេះដូងផងដែរ។ ក្រោយមកអ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិថា ទំនងជាមិនកើតឡើង ប្រហែលជាគ្រាន់តែបង្ហោះរូបដូចនាងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែបើក្រឡេកមើលការបង្ហោះក្នុង Instagram របស់ Nicha វិញឃើញថាកាលថ្ងៃ ១៩ ខែមិថុនា នាងទើបតែបង្ហោះរូបភាព Tono ទៅតំបន់មួយដើម្បីបំពេញការងារប្រចាំថ្ងៃជាមួយសញ្ញាអារម្មណ៍ស្នេហាលើសលប់ថែមទៀត។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជនខ្លះក៏បានបញ្ចេញមតិថាចំពោះបញ្ហានេះដែរមានតែរង់ចាំឲ្យតារាស្រីរូបនេះចេញមកបញ្ចាក់ការពិត ហើយកុំចេះតែនិយាយផ្ដេសផ្ដាសនាំតែក្លាយជាការពិតនោះទេ។ រឿងខ្លះមានតែសាម៉ីខ្លួនទេ ដែលអាចដឹងថា មានរឿងអ្វីកើតឡើងចំពោះពួកគេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៧ ដួង ក្រោយប្រេះឆាជាមួយមិត្តប្រុស សម្រស់កាន់តែស្អាត និងលេងខ្លួនសិចស៊ីចាស់ដៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


