ជីវិតកម្សាន្ដ
អតីតភរិយាលោកភិថា បង្ហោះរូបជាមួយបុរសអាថ៌កំបាំងម្នាក់
តារាសម្ដែង Tye Chutima និងជាអតីតភរិយាលោកភិថា បានបង្ហោះរូបភាពក្នុងពិធីជប់លៀងនៅឆ្នេរសមុទ្រមួយកន្លែង ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបែរសម្រុកផ្ដោតលើបុរសអាថ៌កំបាំងម្នាក់ ដែលនៅពីក្រោយខ្នងនាងទៅវិញ។

អ្នកម្តាយកូនមួយ Tye Chutima ពេលនេះនាងហាក់បង្កការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសរឿងស្នេហារបស់នាង ស្របពេលដែលអ្នកគាំទ្រលើកទឹកចិត្តឲ្យត្រូវរ៉ូវជាមួយអតីតស្វាមីលោក ភីថា ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ។ យ៉ាងណាក៏ដោយ នាងបានចេញបទសម្ភាសន៍ម្ដងហើយម្ដងទៀតថា បច្ចុប្បន្ននាងនិងអតីតស្វាមីគឺជាឪពុកម្ដាយដ៏ល្អរបស់កូនស្រី ហើយក៏ធ្វើជាមិត្តល្អនឹងគ្នា ទោះបីជាលែងលះដាច់ស្រេចក្ដី។
យ៉ាងណាមិញ តាមរយៈរូបភាពនៃពិធីជប់លៀងលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាមួយក្រុមមិត្តភ័ក្ដិ អ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត។ បន្ទាប់ពីនៅខាងក្រោយខ្នងតារាសម្ដែងរូបនេះគឺលេចបុរសម្នាក់ រហូតមហាជនសម្រុកចូលបញ្ចេញមតិយ៉ាងច្រើន។ ក្នុងនោះមនុស្សមួយចំនួនបានចោទសួរថា តើបុរសម្នាក់នោះជានរណា? ឬគឺជា Benz Atthanin ដែលជាតារាសម្តែងពី change2561 ព្រោះតែរូបភាពដែល Benz បង្ហោះកន្លងមក គឺជាទីតាំងតែមួយ ព្រមទាំងបរិយាកាសនៃរូបភាពគឺស្រដៀងថែមទៀតផង។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រាកដថា វាគ្រាន់តែជារឿងចៃដន្យឬអត់ទេសម្រាប់អ្នកទាំងពីរ។ ទស្សនិកជនមានតែចាំស្តាប់ចម្លើយពីអ្នកម្តាយកូនមួយរូបនេះ ថាតើបេះដូងរបស់នាងនឹងមានពណ៌ផ្កាឈូក, ផ្អែមឬអត់ ឬគ្រាន់តែជាមិត្តភាពកន្លងមកប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធហៃសូ Pok-Margie បង្ហោះរូបផ្សេងគ្នា ខណៈគេសង្ស័យម្ដងទៀតថា លែងលះគ្នាស្ងាត់ៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


