ជីវិតកម្សាន្ដ
ភាគហ៊ុន YG កាន់តែដុនដាបខ្លាំង ក្រោយពាក្យចចាមអារ៉ាមថា Jennie, Jisoo, Lisa មិនបន្តកុងត្រា
មានសេចក្តីរាយការណ៍ថាសមាជិក Jisoo, Jennie, និង Lisa នឹងចុះកុងត្រាជាមួយផលិតកម្ម ខណៈដែល Rosé នឹងបន្តកុងត្រាថ្មីជាមួយ YG ស្របពេល Lisa ត្រូវបានគេចោទថា នាងច្រានចោលការផ្តល់ជូនបន្តកុងត្រាប្រាក់លានកាលពីសប្ដាហ៍មុន។

ក្នុងនោះផងដែរ យោងតាមរបាយការណ៍ពីខាងក្នុងបានរាយការណ៍ថា កុងត្រានោះមានតម្លៃ ៥០ ពាន់លានដុល្លារអាមេរិក ដែលខាង Lisa បានបដិសេធ។ បន្ទាប់ពីព័ត៌មានមួយនេះចេញផ្សាយសុះសាយ ភាគហ៊ុន YG បានបិទនៅ ៦៩,២០០ វ៉ុន ដែលជាកម្រិតទាបបំផុតចាប់តាំងពីទីផ្សារបានបិទនៅថ្ងៃទី ១១ ខែឧសភា ដែលជាការកាន់កាប់ ១៣.២៨% វាគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ៥ ខែកន្លងទៅ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Sports Seoul ក៏បានរាយការណ៍ដោយដកស្រង់សម្តីនិយាយថា “មន្ត្រីឧស្សាហកម្មតន្ត្រីជាច្រើន សុទ្ធតែដឹងថាសមាជិក Jisoo, Jennie, និង Lisa នឹងចុះហត្ថលេខាជាមួយក្រុមផ្សេងទៀត ខណៈ Rosé នឹងបន្តកុងត្រាជាមួយ YG តែឯងវិញ។
សារព័ត៌មានបានរាយការណ៍ទៀតថា សមាជិកបីនាក់នោះ គឺនៅក្នុងការពិភាក្សានៅនាទីចុងក្រោយជាមួយនឹងយុទ្ធសាស្ត្រ ‘បែកគ្នាតែនៅជាមួយគ្នា’ ដែលជាកន្លែងដែលពួកគេត្រូវបានចុះហត្ថលេខាទៅកាន់ស្លាកកំណត់ត្រាផ្សេងទៀត ប៉ុន្តែចំណាយពេលប្រាំមួយខែនៃឆ្នាំនេះ ជាផ្នែកមួយនៃ Blackpink ។
យ៉ាងណាមិញ សារព័ត៌មាន Reuters ក៏បានរាយការណ៍ថា YG បានបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះថា ការចរចាកិច្ចសន្យាចំពោះក្រុម Blackpink កំពុងបន្ត ហើយមិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ។ ដរាបណាខាងផលិតកម្មយក្យនេះមិនទាន់ចេញសេចក្ដីថ្លែងការច្បាស់លាស់ ណាមួយទៅកាន់សាធារណជន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការបដិសេធមិនបន្តកុងត្រារបស់ Lisa បង្កឲ្យមានការព្រួយបារម្ភអំពីអនាគត Blackpink
ចុចអាន៖BORN PINK បិទបញ្ចប់នៅកូរ៉េខាងត្បូង ខណៈសមាជិក BLACKPINK ថា នេះជាការសម្ដែងចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


