ជីវិតកម្សាន្ដ
BORN PINK បិទបញ្ចប់នៅកូរ៉េខាងត្បូង ខណៈសមាជិក BLACKPINK ថា នេះជាការសម្ដែងចុងក្រោយ
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ BLACKPINK BORN PINK បានបញ្ចប់យ៉ាងស្រស់ស្អាតនៅទីក្រុងសេអ៊ូល ខណៈការបញ្ចប់របស់ក្រុមនេះ បានធ្វើឲ្យអ្នកគាំទ្រលែងសប្បាយចិត្ត នឹងគិតថាតើអនាគតនឹងទៅជាយ៉ាងណា?

BLACKPINK បានរៀបចំការប្រគំតន្ត្រីចុងក្រោយសម្រាប់ដំណើរទេសចរណ៍ពិភពលោករបស់ BORN PINK ដែលមានរយៈពេលយូរ ចាប់តាំងពីឆ្នាំ ២០២២ ក្នុងរយៈពេល ១១មក។ ស្របពេលដែលកម្មវិធីនៅ Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៦-១៧ខែកញ្ញា វាដូចជាការប្រគំតន្ត្រីចុងក្រោយ ដែលបានទាក់ទាញភ្នែកមនុស្សទាំងក្នុង និងក្រៅរង្វង់។
អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាពិសេសគឺការបញ្ចប់ ឬសុន្ទរកថានៅពេលបញ្ចប់ការប្រគំតន្ត្រីរបស់សមាជិកនីមួយៗ។ ដែលជារឿយៗនិយាយអរគុណដល់អ្នកគាំទ្រ មុនពេលការប្រគំតន្ត្រីបញ្ចប់ជាផ្លូវការលើកនេះហាក់ស្រងេះស្រងោចខ្លាំង។
Jennie បាននិយាយថា “ពួកយើងកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃការប្រគំតន្ត្រី។ លើកនេះខុសពីលើកមុន។ ខ្ញុំមានអារម្មណ៍លើសលប់ណាស់ នៅចុងបញ្ចប់នៃការសម្តែងបទចម្រៀងនីមួយៗ។ នេះជាអ្វីដែលយើងបានធ្វើពេញមួយឆ្នាំ”។
ចំណែកឯ Lisa បានអានកំណត់ត្រាដែលនាងបានរៀបចំនៅលើទូរសព្ទរបស់នាង។ ដើម្បីបញ្ចប់ការប្រគំតន្ត្រីទៅកាន់អ្នកគាំទ្រថា “ចំពោះ Blinks ទាំងអស់ វាមានរយៈពេលជាង ២៥៩៦ ថ្ងៃហើយ ចាប់តាំងពីយើងបានជួបគ្នា។ នៅទូទាំងដំណើរប្រគំតន្ត្រីនេះ យើងបាននៅជាមួយ Blinks សម្តែងនៅលើឆាកដ៏អស្ចារ្យមួយចំនួន ហើយវាមិនអាចទៅរួចទេបើគ្មានអ្នកទាំងអស់គ្នា។ អរគុណដែលតែងតែនៅជាមួយយើង ឆ្លងកាត់ល្អ និងអាក្រក់។ សូមអរគុណសម្រាប់ការផ្ដល់ឲ្យខ្ញុំនូវបទពិសោធន៍ដ៏អស្ចារ្យបែបនេះ។ សូមអរគុណចំពោះការធ្វើឲ្យយុវវ័យ២០ឆ្នាំរបស់យើងភ្លឺថ្លាបែបនេះ”។

លើសពីនេះទៀត នៅចុងបញ្ចប់នៃការប្រគំតន្ត្រី រូបភាពរបស់ BLACKPINK ត្រូវបានបង្ហាញនៅលើអេក្រង់ជាមួយនឹងសារថា “BLACKPINK នឹងនៅជាមួយអ្នកជានិច្ច!”
យ៉ាងណាមិញ ក្រោយសមាជិក២រូបនេះនិយាយរួច វាប្រែជាធ្វើឲ្យអ្នកគាំទ្រលែងសប្បាយចិត្តដូចមុន។ ក្នុងនោះម្នាក់ៗបានបញ្ចេញមតិ២ផ្សេងគ្នាថា ផ្នែកទីមួយគិតថា ដំណើរប្រគំតន្ត្រីនេះពិតជាដំណើរប្រគំតន្ត្រីចុងក្រោយសម្រាប់ពួកគេ ដូច្នេះហើយ ម្នាក់ៗបានសម្តែងការប្រគំតន្ត្រីរបស់ពួកគេឲ្យអស់ពីសមត្ថភាព ហាក់ដូចជាពួកគេមិនបានសម្តែងជាមួយគ្នាយូរមកហើយ។ ប៉ុន្តែភាគីម្ខាងទៀតបានបញ្ចេញយោបល់យ៉ាងដូច្នេះ នៅតែមានសង្ឃឹមនឹងឃើញ BLACKPINK បន្តកុងត្រាថ្មី ហើយនៅជាមួយគ្នាដូចពីមុន។ ព្រោះយើងនៅមិនទាន់ឃើញសញ្ញាច្បាស់លាស់ណាមួយដែលថាពួកគេ នឹងមិននៅជាមួយគ្នាទៀតនោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណើរគ្រោងសម្ដែងក្នុងក្លឹបកម្សាន្ត នៅទីក្រុងប៉ារីសរបស់ Lisa ត្រូវគេរិះគន់ចាស់ដៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


