ជីវិតកម្សាន្ដ
ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស
យោងតាមប្រភពពី allkpop បានបញ្ចាក់ឲ្យដឹងថា Rose នៃក្រុម BLACKPINK បានទទួលនូវសិទ្ធពិសេសជាងគេក្នុងចំណោមសមាជិក៣រូបផ្សេងទៀត ដោយក្នុងនោះនាងនឹងក្លាយជាមនុស្សសំខាន់ក្នុងលំដាប់របស់ចក្រភពអង់គ្លេស ។

នៅលើវេទិកាអនឡាញ អ្នកលេងអ៊ីនធឺណេតបានចូលរួមក្នុងការពិភាក្សាអំពីសិទ្ធិពិសេសដែលផ្តល់ឲ្យតែ Rose សមាជិកក្រុម BLACKPINK ក្នុងនាមជាពលរដ្ឋពីរនៃប្រទេសកូរ៉េខាងត្បូង និងនូវែលសេឡង់។
ទាក់ទងនឹងបញ្ហានេះ ក៏ព្រោះតែ Rose កើតក្នុងប្រទេសនូវែលសេឡង់ ហើយធំឡើងនៅប្រទេសអូស្ត្រាលី នាងត្រូវបានគេចាត់ថ្នាក់ជាពលរដ្ឋដ៏សំខាន់បំផុតមួយ។ ឋានៈ MBE របស់ Rose ដែលស្ដេច Charles បានប្រទានពានរង្វាន់មេដាយកិត្តិយសត្រូវបានគេទទួលស្គាល់ថាជា “Roseanne Park MBE” ហើយក៏ជាសិទ្ធមួយដែលផ្តល់ឲ្យនាងនូវការប្រើប្រាស់មុខងារនេះ ធំជាងគេបង្អស់ផងដែរ។
លើសពីនេះ នាងមានឱកាសទទួលបានឋានៈដូចសែរាជវង្ស ជាយោធា និងមានសិទ្ធអាចរៀបការនៅក្នុងវិហារ St. Paul’s Cathedral រួមជាមួយនឹងការរស់នៅស្របច្បាប់កសាងគ្រួសារមានកូនទៅថ្ងៃអនាគត។ ជាពិសេសនោះគឺ នាងអាចប្រគល់និមិត្តសញ្ញានេះឲ្យគ្រួសារបន្តថែមទៀត។
យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណេតកូរ៉េមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះឋានៈដ៏សំខាន់នេះដែលផ្តល់ឲ្យ Rose ដោយប្រដូចនាងទៅនឹងរាជវង្សពិត និងរំលឹកពីពេលវេលាជាច្រើនដែលសមាជិក BLACKPINK ត្រូវបានគេហៅថាជាមហាក្សត្រី។ ក្នុងនោះពួកគេមានការចាប់អារម្មណ៍ជាពិសេសចំពោះពិធីមង្គលការដ៏មានសក្តានុពលរបស់នាងនៅឯវិហារ St. Paul’s ជាប្រវត្តិសាស្ត្រ ដែលជាកន្លែងដ៏ល្បីល្បាញសម្រាប់រៀបចំពិធីមង្គលការរបស់ព្រះអង្គម្ចាស់ Charles III និងម្ចាស់ក្សត្រី Diana តែប៉ុណ្ណោះ។
សូមបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានព្រះរាជទានពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


