ជីវិតកម្សាន្ដ
កូនក្រមុំវ័យជិត៥០ឆ្នាំ អតីតតារាចម្រៀង ដឹកដៃកូនកំលោះវ័យជាង២០ឆ្នាំចូលរោងការ
ពិធីមង្គលការមួយកំពុងធ្វើឲ្យមហាជនមានចាប់អារម្មណ៍ ព្រោះតែកូនកំលោះមានអាយុទើបតែជាង២០ឆ្នាំ ចំណែកកូនក្រមុំមានអាយុរហូតដល់ជិត៥០ឆ្នាំ តែអាចសាងអនុស្សាវរីយ៍ចាប់ដៃគ្នាចូលរោងការបាន ដែលប្រភពបង្ហើបថា កូនក្រមុំរូបនេះជាអតីតតារាចម្រៀងផងដែរ។
មង្គលការរវាងកូនកំលោះវ័យក្មេងជាមួយកូនក្រមុំដែលមានវ័យជិតស្មើម្តាយ និងជាអតីតតារាចម្រៀងនេះ បានរៀបចំឡើងដោយមានការចូលរួមពីសំណាក់មេបាចាស់ទុំទាំងសងខាង ព្រមទាំងបងប្អូនញាតិមិត្តជាច្រើនចូលរួមអបអរឲ្យពរជ័យសិរីមង្គលដល់គូស្នេហ៍អ្នកទាំងពីរផងដែរ។

លោក អ៊ឹម ជីវ៉ា ដែលបានចូលរួមក្នុងពិធីមង្គលការនេះ បានបញ្ជាក់ថា ថ្ងៃនេះមកចូលរួមពិធីមង្គលការអតីតតារាចម្រៀងជើងចាស់គឺអ្នក នាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក សុត វណ្ណស្មាវី ។ លោកថា កូនកំលោះអាយុ២៣ឆ្នាំ ចំណែកកូនក្រមុំអាយុ៤៦ឆ្នាំ។
ប្រភពបានបន្តថា បើទោះបីខាងស្រីមានវ័យចំណាស់ អាយុច្រើនជាង២០ឆ្នាំមែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានដែរ។ ពិធីមង្គលការនេះ គឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមរយៈមង្គលការនេះដែរ គេសង្កេតឃើញមានការចូលរួមអបអរយ៉ាងច្រើនពីភ្ញៀវកិត្តិយសជិតឆ្ងាយ។ ខណៈមានទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកច្រើនបានចូលរួមអបអរហើយជូនពរជ័យដល់គូស្វាមីទាំងពីរនាក់នេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


