Connect with us

ជីវិតកម្សាន្ដ

អតីតសមាជិកក្រុមចម្រៀងល្បីជំនាន់ ឆ្នាំ២០០០ រងការចោទថា ផិតក្បត់ប្រពន្ធ-កូន

បានផុស

នៅ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ នៅថ្ងៃទី ៤ ខែកញ្ញា បានឲ្យដឹងថា តារាចម្រៀងរ៉េបនិងជាអតីតសមាជិកក្រុមល្បីមួយ ហៅកាត់ថាលោក A ដែលសកម្មក្នុងឧស្សាហកម្មតន្ត្រីកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ២០០០ បានជាប់ពាក់ព័ន្ធក្នុងបណ្តឹងផិតក្បត់មួយ ផ្អើលដល់ទស្សនិកជននាពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបតំណាង (រូបភាព៖allkpop)

មួយថ្ងៃមុននេះ ប្រពន្ធរបស់ A គឺនាង B បានដាក់ពាក្យបណ្តឹងទាមទារសំណង ៣០លានវ៉ុន (២២,០០០ដុល្លារ) ប្រឆាំងនឹងបុគ្គលឈ្មោះ C ដែលជាស្ត្រី បានផិតក្បត់ជាមួយស្វាមីនាងគឺលោក A នេះតែម្ដង។ ពាក្យបណ្តឹងបានចោទប្រកាន់ថា A និង C មានទំនាក់ទំនងស្នេហាផិតក្បត់តាំងពីខែមេសាឆ្នាំមុន ហើយអ្នកទាំងពីរកំពុងរស់នៅក្នុងផ្ទះរបស់ភាគីជនទី៣ យ៉ាងកក់ក្ដៅបំផុត។

ជាងនេះទៅទៀតដែរ ទាំង A និង B ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​លែងលះ​ដែរ ហើយ​គូស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​កូន​ច្រើន​នាក់ក្នុងបន្ទុកជាមួយគ្នា។

លើសពីនេះ ពាក្យបណ្តឹងបានចោទប្រកាន់ថា A និង B បានចាប់ផ្តើមរស់នៅដាច់ដោយឡែកពីគ្នា កាលពីខែមេសាឆ្នាំមុន ដោយសារអំពើហិង្សាក្នុងគ្រួសារ។ A ដែលបានផ្លាស់ទៅជាមួយ C ដូចប្ដីប្រពន្ធនោះបានគំរាមកូនៗថាកំហុសទាំងអស់មកពីកូនៗទើបនាំឲ្យឪពុកម្ដាយលែងលះគ្នា។ ជាពិសេស បុគ្គលជាឪពុកបានគំរាមផ្លូវចិត្តកូន និងប្រើអំពើហិង្សាលើក្មេងនាំឲ្យមានស្នាមជាំពេញទាំងខ្លួន ហើយបន្ទាប់មកបានធ្វេសប្រហែសកូនៗនៅក្នុងចំណតរថយន្តដោយមិនខ្វល់ខ្វាយសូម្បីតែបន្តិចណាឡើយ។

ដីកាហាមឃាត់ត្រូវបានដាក់នៅលើ A បន្ទាប់ពីឧប្បត្តិហេតុរំលោភបំពានក្នុងគ្រួសារមួយពេល ប៉ុន្តែវាត្រូវបានដកចេញតាំងពីពេលនោះមក។ ក្រោយមក ទើបមេធាវីរបស់ B បាននិយាយថា C និង A មានទំនាក់ទំនងស្នេហាផិតក្បត់តាំងពីខែមេសាឆ្នាំមុន។ ក្នុងខែកក្កដាឆ្នាំនោះ កូនៗលួចចាប់បានថាបុរសជាឪពុក A ដេកជាមួយ C ។ B បានទាមទារម្តងហើយម្តងទៀតឲ្យ A បញ្ចប់ទំនាក់ទំនងរបស់គាត់ជាមួយសាហាយស្មន់ ប៉ុន្តែគាត់បានបន្តប្រព្រឹត្តអំពើផិតក្បត់ដដែល។

មេធាវីបានបន្តទៀតថា ទាំង B និងកូនៗ បានទទួលការខូចខាតផ្លូវចិត្តដោយសារព្រឹត្តិការណ៍ទាំងនេះ។ ដូច្នេះហើយ សូមឲ្យ C ទទួលខុសត្រូវចំពោះសំណង ជាពិសេសសម្រាប់ការខូចខាតដែលបានកើតឡើងនាពេលកន្លងមក។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើតារាចម្រៀង និងជាអតីតសមាជិកក្រុមចម្រៀងល្បីជំនាន់ឆ្នាំ២០០០នោះ ជានរណាឲ្យពិតប្រាកដនោះទេ។ ប្រសិនបើជាក្រុម K pop ដ៏ល្បី ហើយមកធ្វើរឿងបែបនោះពិតមែន ទស្សនិកជនអាចថាពិបាកធ្វើចិត្តចំពោះមនុស្សដែលពួកគេធ្លាប់ស្រលាញ់ ចូលចិត្ត នាពេលកន្លងមកជាក់ជាមិនឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយវីដេអូលោក Yoon ជាប់ឃុំក្នុងពន្ធធនាគារមួយកន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម