ជីវិតកម្សាន្ដ
Dragon រងការរិះគន់ដូច Taylor Swift ថា បំផ្លាញបរិស្ថាន
កាលថ្មីៗនេះអ្នកគ្រប់គ្រងរបស់ G-Dragon បានបង្ហោះរូបថតជាច្រើនសន្លឹកនៃយន្តហោះឯកជន ដែលរចនាដោយគ្រឿងអលង្ការម៉ាក Jacob&Co សម្រាប់ស្តេច Kpop។ ដោយសារតែយន្តហោះនេះ មានស្លាកសញ្ញារបស់តារាចម្រៀង ទើបធ្វើគេអាចមើលដឹងថា នេះជារបស G-Dragon ជាមួយនឹងឈ្មោះ Übermensch។

វាត្រូវបានគេដឹងថា Jacob&Co បានប្តូរយន្តហោះឯកជននេះ ដើម្បីបម្រើតែ G-Dragon ក្នុងដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក។ ការបំរើសេវាកម្មមួយនេះ ត្រូវបានគេចាត់ទុកថាលើសពីទំហំអ្នកចម្រៀងធម្មតាទៅទៀត។ ការប្រើប្រាស់យន្តហោះឯកជនអាចចំណាយអស់រាប់លានដុល្លារផងដែរ។
បន្ថែមពីលើការលើកសរសើរព្រោងព្រាត តារាប្រុសវ័យ៣៧ឆ្នាំ ក៏បានប្រឈមមុខរលកនៃការប្រឆាំងនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន។ មនុស្សជាច្រើនជឿថា ក្នុងបរិបទបច្ចុប្បន្ននៃការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់យន្តហោះឯកជនគឺគ្មានការទទួលខុសត្រូវ។ ដូចគ្នានេះផងដែរ Taylor Swift ក៏រងការរិះគន់ សម្រាប់ហេតុផលដូចគ្នា។

ម្ចាស់បទ «Snake Queen» រងការគេរិះគន់ចំពោះការប្រើប្រាស់យន្តហោះឯកជនជាប្រចាំ សូម្បីតែជើងហោះហើរខ្លីក៏ដោយ។ នេះបណ្តាលឲ្យមានការបំភាយកាបូនយ៉ាងច្រើន ជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងបង្កើនការពិភាក្សាអំពីទំនួលខុសត្រូវរបស់តារាល្បីៗ និងមហាសេដ្ឋីក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ទោះបីជាយ៉ាងណា ក៏មានមតិមួយចំនួនដែលថា មតិសាធារណៈកំពុងចងគំនុំទៅលើ G-Dragonពេក ទាំងដែលនេះជាយន្តហោះឯកជនរបស់គាត់ក្នុងនាមជាតារា Kpop ល្បីល្បាញដែលត្រូវទៅណាមកណា តែងតែងយាន្តជំនិះផ្ទាល់ខ្លួនគឺជារឿងធម្មតាហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតសមាជិកក្រុមចម្រៀងល្បីជំនាន់ ឆ្នាំ២០០០ រងការចោទថា ផិតក្បត់ប្រពន្ធ-កូន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


