ព័ត៌មានអន្ដរជាតិ
ថៃធ្វើសមុយុទ្ធជម្លៀសប្រជាជននៅស្រុក៤ ក្នុងខេត្តស្រះកែវនៅថ្ងៃអាទិត្យនេះ
ក្នុងករណីគ្មានអ្វីប្រែប្រួល នៅព្រឹកថ្ងៃអាទិត្យនេះចាប់ពីវេលាម៉ោង១០ព្រឹក អាជ្ញាធរថៃក្នុងខេត្តស្រះកែវ រៀបចំការហ្វឹកហ្វឺនការជម្លៀសប្រជាជននៅតាមតំបន់ពំ្រដែន ដែលជាការបង្ការ សម្រាប់ស្ថានភាពគ្រាអាសន្នណាមួយដែលអាចកើតមាន ដែលអាចបញ្ចៀសភាពស្លន់ស្លោររបស់ប្រជាជន។

យោងសេចក្តីរាយការណ៍របស់ព័ត៌មានថៃ The Nation អភិបាលខេត្តស្រះកែវ លោក Parinya Phothisat បានជូនដំណឹងដល់ប្រជាជនថៃនៅតាមបណ្តាស្រុកជាប់ព្រំដែនកម្ពុជា ឲ្យចូលរួមក្នុងលំហាត់សមយុទ្ធជម្លៀសចេញដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពគ្រាអាសន្ន។
ការធ្វើលំហាត់សមយុទ្ធជម្លៀសចេញនេះ នឹងធ្វើឡើងនៅភូមិចំនួន៦១នៅស្រុកទាំង៤នៅជាប់ព្រំដែនជាមួយកម្ពុជា ដូចជា ស្រុក Khok Sung, Ta Phraya, Aranyaprathet និងស្រុក Khlong Hat។ អ្នកចូលរួមក្នុងផែនការសមយុទ្ធនោះ មាន ប្រធានភូមិ មេឃុំ ក្រុមសន្តិសុខភូមិ បុគ្គលិកស័គ្រចិត្តសុខភាពសាធារណៈ និងបុគ្គលិកសុខាភិបាល។ នេះយោងតាមសេចក្តីរាយការណ៍។
លោក Parinya Phothisat ដែលធ្លាប់បានចេញសេចក្តីថ្លែងការសុំទោសប្រជាជនថៃខ្លួនឯងកាលថ្ងៃទី២៣ខែសីហា ២០២៥ ដោយសារតែបានទទួលស្គាល់ថា ទីតាំងដីដែលយោធាថៃធ្វើសកម្មភាពទន្ទ្រាននោះមិនមែនជាទឹកដីរបស់ថៃ ប៉ុន្តែក្រោយមកបានចេញសេចក្តីប្រកាសសុំទោសប្រជាជនថៃដោយអះអាងថា ទីតាំងនោះជាដីព្រៃវិញ។
ទោះជាបែបណាក៏ដោយ ប្រជាជនកម្ពុជាបានតាំងទីលំនៅក្នុងទឹកដីនោះជាយូរមកហើយ ក្នុងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ កន្លងមក អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជំទាស់ចំពោះផែនការនានារបស់ភាគីថៃក្នុងការកាន់កាប់ដីដែលថៃកំពុងធ្វើសកម្មភាពទន្ទ្រាននោះ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


