ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ធ្វើបាតុកម្មមុខស្ថានទូតអាមេរិក នៅបាងកក ប្រឆាំង MOU រ៉ែកម្រ
ការចុះ MOU រ៉ែកម្ររវាងថៃនិងសហរដ្ឋអាមេរិក បានក្លាយជាប្រធានបទដ៏ក្តៅគគុក ផ្ទុះការវែកញែកគ្នាបែកផ្សែងនៅក្នុងប្រទេសថៃ ឈានដល់កើតមានការធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិក ក្នុងទីក្រុងបាងកកទៀតផង។

តាមការផ្សាយរបស់ The Standard, ក្រុមការពារសិទ្ធិមនុស្ស People’s Network of Mineral Owners បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកនាវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ ដើម្បីធ្វើបាតុកម្ម «ប្រទេសថៃមិនមែនសម្រាប់លក់» ប្រឆាំងទៅនឹងការចុះហត្ថលេខារបស់នាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល ជាមួយមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងរ៉ែកម្រក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្រុមបាតុករជំទាស់ថា MOU នេះនឹងប៉ះពាល់ដល់ពលរដ្ឋថៃ ដោយសារតែកិច្ចសន្យាដែលពួកគេយល់ថា មិនយុត្តិធម៌។ មិនត្រឹមប៉ុណ្ណឹង ខ្លឹមសារនៃ MOU នេះមានលក្ខណៈ «លើសច្បាប់រ៉ែ» របស់ថៃ ពោលគឺវាផ្តល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសធ្វើការរុករកនិងផលិតរ៉ែ ដោយរំលងនីតិវិធី នៃការស្នើសុំអាជ្ញាប័ណ្ណ និងសម្បទានរ៉ែ តាមច្បាប់ធម្មតា។

លើសពីនេះ ពួកគេបារម្ភថា យន្តការនេះនឹងចងភ្ជាប់ប្រទេសថៃ ទៅនឹងកិច្ចព្រមព្រៀងដែលមិនយុត្តិធម៌តាមផ្លូវច្បាប់ ពីព្រោះប្រសិនបើមានផលប៉ះពាល់ដល់បរិស្ថានឬសហគមន៍ ក៏កិច្ចសន្យា MOU នេះនឹង មិនត្រូវបានលុបចោល ដែរ។ ម្យ៉ាង MOU នេះនឹងពង្រីកការនាំចូលនិងផលិតរ៉ែកម្រ នៅក្នុងប្រទេសថៃ ខណៈបញ្ហាផលប៉ះពាល់ពីការផលិតរ៉ែកម្រពីមុនដូចជាករណីនៅតំបន់ Mae Kok នៅមិនទាន់មានដំណោះស្រាយ ឬសំណងច្បាស់លាស់នៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ លោក អានុទីន បានបញ្ជាក់រួចហើយ ដោយនិយាយសម្រាលថា កិច្ចព្រមព្រៀងនេះមិនមានលក្ខណៈធ្វើអាជីវកម្មផ្តាច់មុខឬផ្តល់សម្បទាននោះទេ វាគ្រាន់តែជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតប៉ុណ្ណោះ។

លោកអះអាងថា «ប្រសិនបើថៃដំណើរការរ៉ែកម្រជាយថាហេតុ យើងនឹងបើកចំហរសម្រាប់ការស្រាវជ្រាវរួមគ្នាឬភាពជាដៃគូ មិនមានកាតព្វកិច្ចផ្លូវច្បាប់អ្វីទាំងអស់។ ប្រសិនបើប្រទេសថៃអាចគ្រប់គ្រងធនធាន ធ្វើទីផ្សារ និងអភិវឌ្ឍបច្ចេកវិទ្យាដោយឯករាជ្យ យើងអាចបញ្ចប់ MOU ហើយដំណើរការដោយខ្លួនឯង»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពេលទៅដល់ប្រទេសភ្លាម អានុទីន ប្រឈមសំណួរដំបូងរឿងចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


