ព័ត៌មានអន្ដរជាតិ
ទង្វើមេដឹកនាំរដ្ឋាភិបាលនិងយោធាថៃ បង្ហាញនូវសកម្មភាពនៃឧក្រិដ្ឋកម្មសង្គ្រាម ដោយប្រកែកមិនបាន
នៅពេលដែលអគ្គមេបញ្ជាការថៃ បាននិយាយថា ប្រតិបត្តិការយោធាថៃមានគោលបំណងបំផ្លាញសមត្ថភាពផែ្នកយោធាកម្ពុជា ដើម្បីកុំឲ្យមានសមត្ថភាពគំរាមកំហែងដល់ប្រទេសរបស់ខ្លួននោះ ប៉ុន្តែការវាយប្រហាររបស់ថៃមិនបានរើសទីកន្លែងដូចអ្វីដែលខ្លួនលើកឡើង។


ក្រោយផ្ទុះអាវុធដែលភាគីថៃខ្លួនឯង បានប្រឌិតរឿងរាប់មិនអស់សម្រាប់ជាលេសទម្លាក់កំហុសមកលើកម្ពុជា យោធាថៃ បានប្រើប្រាស់អាវុធគ្រប់ធន់ចាប់ពីធន់ស្រាល ដល់ធន់ធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 ភ្លាមៗតែម្តង ដោយបង្កើនការវាយប្រហារយ៉ាងខ្លាំង ផ្តោតលើតំបន់ស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តំបន់់ប្រវត្តិសាស្រ្តបេតិកភ័ណ្ឌពិភពលោក ប្រាសាទបុរាណ និង ការពង្រីកតំបន់ប្រយុទ្ធទៅកាន់ទីតាំងដែលគ្មានយោធា តាមបណ្តោយព្រំដែនជាច្រើនកន្លែងទៀត។
នាយសេនាធិការចម្រុះនៃកងយោធពលភូមិន្ទថៃ លោក Chaiyapruek Duangprapat បានលើកឡើងទាំងមិនដឹងខ្លួនខុសថា៖«គោលបំណងរបស់យើងគឺឲ្យកងទ័ពជើងគោកថៃធ្វើឲ្យកម្ពុជាមិនអាចធ្វើសកម្មភាពយោធាបានក្នុងរយៈពេលយូរ ដើម្បីសុវត្ថិភាពកូនៗ និងចៅៗរបស់យើង»។

កងទ័ពរបស់កម្ពុជាក្នុងពេលកន្លងមក ដែលបង្កការគំរាមកំហែង អសន្តិសុខក្នុងតំបន់ សូម្បីតែប្រទេសជិតខាង ផ្ទុយទៅវិញកងទ័ពរបស់កម្ពុជាបានជួយកិច្ចការមនុស្សធម៌អន្តរជាតិ ជាច្រើនតាមរយៈអង្គការសហប្រជាជាតិ និង កិច្ចសហប្រតិបត្តិការក្នុងតំបន់។
ងាកទៅមើលជំហររបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល វិញ បានប្រកាសក្តែងៗប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា រដ្ឋាភិបាលរបស់ខ្លួន បានបិទគ្រប់បណ្តាញទំនាក់ទំនងជាមួយកម្ពុជា ហើយ គាំទ្រដល់សកម្មភាពរបស់យោធាប្រព្រឹត្តមកលើប្រទេសកម្ពុជា។
សកម្មភាពរបស់យោធាថៃ និងនាយករដ្ឋមន្ត្រីអសមត្ថភាពរបស់ថៃ លោក អានុទីន ឆានវីរៈគល់ បង្ហាញឲ្យឃើញពីសន្តានស្រេកឃ្លានសង្គ្រាម បង្កអមិត្តជាមួយប្រទេសជិតខាងខ្លួន ដើម្បីតែផលប្រយោជន៍នយោបាយប៉ុណ្ណោះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


