Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ រត់គេចខ្លួនចេញពីទីក្រុង តេហេរ៉ង់ បាត់ទៅហើយ

បានផុស

នៅ

យោងតាមប្រភពពីផ្ទៃក្នុងអ៊ីរ៉ង់និងផ្សាយដោយ Jerusalem Post នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ, មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានគេចខ្លួនចេញពីទីក្រុង តេហេរ៉ង់ បាត់ទៅហើយ។

មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei (រូប៖ Reuters)

ប្រភពខាងលើបានឲ្យដឹងថា លោក Khamenei បានភៀសខ្លួនចេញពេលអាមេរិកនិងអ៊ីស្រាអែល បើកការវាយប្រហារ ប៉ុន្តែគេមិនដឹងគាត់គេចខ្លួនទៅកាន់កន្លែងណាឡើយ គ្រាន់តែដឹងថា ទីនោះជាកន្លែងមានសុវត្ថិភាពបំផុត។

មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន ចូលដៃជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារអ៊ីរ៉ង់។

តាមរយៈវីដេអូ៨នាទី បង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃសៅរ៍ទី២៨ខែកុម្ភៈ ប្រមុខសេតវិមានបញ្ជាក់ថា អាមេរិក ចូលរួមក្នុងការវាយប្រហារនេះ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz អះអាងថា នេះគឺជា «ការវាយប្រហារបង្ការទុកជាមុន»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម