ព័ត៌មានអន្ដរជាតិ
ក្រោយករណីឆ្លងកូវីដឡើងខ្ទង់ពាន់ច្រើនថ្ងៃ ក្រុង បាងកក ដាក់កំហិតឲ្យប្រជាជនពាក់ម៉ាសជាចាំបាច់ អ្នកល្មើសនឹងធ្ងន់ខ្លួន
ការពាក់ម៉ាសនៅខាងក្រៅ ឬទីសាធារណៈបានក្លាយជាករណីចាំបាច់នៅក្នុងរដ្ឋធានីបាងកក ប្រទេសថៃ ចំពេលមានការកើនឡើងនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ហើយអ្នករំលោភបំពានប្រឈមនឹងការផាកពិន័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ ចាប់តាំងពីចុងខែមីនាមក ។ ករណីឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងដល់ ២,០៤៨ ករណីកាលពីថ្ងៃចន្ទ ពោលគឺប្រហែល ៧០ ដងនៃកម្រិតឆ្លងខ្ពស់បំផុតនៅដើមខែនេះ ។
ចាប់ផ្តើមកាលពីពីថ្ងៃចន្ទ ប្រជាជននៅទីក្រុងបាងកក ត្រូវពាក់ម៉ាសជាចាំបាច់ពេលចេញក្រៅ ខណៈអ្នកល្មើសអាចប្រឈមនឹងការពិន័យជាប្រាក់ រហូតដល់ ៦៣០ ដុល្លារ ។

ទន្ទឹមនោះ ហាងម៉ាស្សា សួនកម្សាន្ត និងកន្លែងខ្លះទៀតក៏នឹងបន្តបិទរយៈពេល ២ សប្តាហ៍ទៀតផងដែរ ។
ច្បាប់នេះក៏បានហាមឃាត់ ការបរិភោគ និងផឹកស្រា នៅតាមភោជនីយដ្ឋាន ក្រោយម៉ោង ៩ យប់ ផងដែរ ហើយច្បាប់នេះគឺអនុវត្តនៅក្នុងតំបន់ចំនួន ១៨ រួមទាំងទីក្រុងបាងកក ។

ប៉ុន្តែក៏នៅតែមានអ្នកល្មើសផងដែរ បន្ទាប់ពីភោជនីយដ្ឋានមួយនៅខេត្ត Chonburi ភាគខាងកើត ត្រូវបានគេរកឃើញថា បានរំលោភច្បាប់មួយនេះកាលពីថ្ងៃសៅរ៍ ហើយអតិថិជនជនជាតិជប៉ុនចំនួន ៩ នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៥៧,៥០៨ ករណី និងមានអ្នកស្លាប់ ១៤៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៣១,៥៩៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ឆ្លងច្រើនពេក! ថៃ រឹតត្បិតក្រុង បាងកក និងបិទខេត្តចំនួន ៤០ រយៈពេល ២ សប្ដាហ៍រហូតដល់ចប់ចូលឆ្នាំ
ចុចអាន ៖ វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេស កំពុងវាយលុក បាងកក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


