ព័ត៌មានអន្ដរជាតិ
បាក់អគារសង្កត់ឡានក្រុងនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស៩នាក់
មនុស្សចំនួន៩នាក់បានស្លាប់ បន្ទាប់ពីអគារកម្ពស់៥ជាន់មួយ បានបាក់រលំលើឡានក្រុង ក្នុងប្រទេសកូរ៉េខាងត្បូង។
មនុស្ស ៨ នាក់ក៏ត្រូវរបួសផងដែរ ក្នុងការបាក់រលំនេះ ដែលបានកើតឡើងនៅទីក្រុង Gwangju ភាគខាងត្បូង។

ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិបាននិយាយថា ឡានក្រុងនោះ មានដឹកមនុស្សចំនួន១៧នាក់ហើយ កំពុងឈប់នៅតាមផ្លូវខាងក្រោម។
មូលហេតុនៃការបាក់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់ដែលអាចជាប់ខាងក្រោមអគារ កំពុងដំណើរការ។

មន្រ្តីពន្លត់អគ្គិភ័យលោក Kim Seok-sun បាននិយាយនៅក្នុងសន្និសីទកាសែតថា កម្មករទាំងអស់នៅកន្លែងនោះ បានចាកចេញមុនពេលអគារបាក់រលំ។
គួរបញ្ជាក់ថា ការដួលរលំអគារដ៏អាក្រក់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង បានកើតឡើងនៅខែមិថុនាឆ្នាំ១៩៩៥ នៅពេលហាងលក់ទំនិញ Sampoong ក្នុងទីក្រុងសេអ៊ូល បានដួលរលំ ដោយសម្លាប់មនុស្សជាង៥០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


