Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត WHO ធ្លាប់ព្រមាន អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែសាហាវ

បានផុស

នៅ

កាលពីពាក់កណ្តាលឆ្នាំនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាច្រើនលើពិភពលោក បានបង្កើនលទ្ធភាពដែលថា វីរុសបំប្លែងខ្លួនថ្មីៗដែលបង្កគ្រោះថ្នាក់កាន់តែខ្លាំង អាចនឹងលេចចេញនាពេលអនាគត។

លោកសាស្រ្តាចារ្យ Didier Houssin ប្រធានគណៈកម្មាធិការគ្រោះអសន្នកូវីដ-១៩របស់ WHO

លោកសាស្រ្តាចារ្យ Didier Houssin ប្រធានគណៈកម្មាធិការគ្រោះអសន្នកូវីដ-១៩របស់ WHO បាននិយាយថា “ជំងឺរាតត្បាត មិនទាន់ជិតដល់ទីបញ្ចប់ទេ”។

នៅពេលចាប់ផ្តើមរោគរាតត្បាត មានតែវីរុស SARS-CoV-2 មួយប៉ុណ្ណោះ។ ប៉ុន្តែនៅពេលវីរុសបានរីករាលដាលពាសពេញពិភពលោក វាបានបំប្លែងខ្លួន បង្កជាវីរុស Version ថ្មីៗ ហើយមានខ្លះ ឆ្លងខ្លាំងជាងវីរុសដើមទៅទៀត។

បច្ចុប្បន្ននេះ មានវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចំនួនប្រាំ ដែលត្រូវបានបញ្ជាក់ដោយ WHO។ វីរុសបំប្លែងខ្លួនថ្មីបំផុតមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងឈ្មោះ Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន ១១ហើយ។

WHO ធ្លាប់បានព្រមានថា ស្របពេលវីរុសនានា នៅតែបន្តរាលដាល វីរុសបំប្លែងខ្លួនថ្មីៗ អាចនឹងលេចចេញ នាពេលអនាគត ដែលអាចនឹងកាន់តែពិបាកក្នុងការគ្រប់គ្រង។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងគឺជាឧបករណ៍សំខាន់បំផុតមួយរបស់ពិភពលោក ដើម្បីការពារការរីករាលដាលនៃវីរុស SARS-CoV-2 បច្ចុប្បន្ន ដោយធ្វើឲ្យវីរុសនេះ មានឱកាសតិចជាងមុន ក្នុងការវិវត្តទៅជាវីរុសបំប្លែងខ្លួនថ្មីៗ។ ប៉ុន្តែប្រទេសជាច្រើន មិនមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ ក្ដៅៗ ហ្វីលីពីន រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងក្នុងសហគមន៍ជាលើកដំបូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម