ព័ត៌មានអន្ដរជាតិ
លែងព្រួយ ពេលដឹងច្បាស់ អំពីវ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក
កាលពីថ្ងៃសុក្រទី ២៣ ខែកក្កដា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជាហើយនឹងដឹកជញ្ជូនមកក្នុងពេលឆាប់ៗនេះ។

ការប្រកាសនេះ បានធ្វើឡើងតាមរយៈការបង្ហោះ Twitter របស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ក្រោយពេលដែលដំណឹងផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសដែលអាមេរិកសន្យាផ្ដល់ជូនកម្ពុជា មិនទាន់លឺចាប់តាំងពីខែឧសភាមក។
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិត អំពីវ៉ាក់សាំង Johnson & Johnson៖
ដូស
វ៉ាក់សាំងនេះ ចាក់តែ ១ដូសប៉ុណ្ណោះ ហើយទទួលបានការការពារយូរអង្វែង។
វាត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំង បញ្ចេញប្រសិទ្ធភាព។

ភាពស៊ាំ
វ៉ាក់សាំងនេះ បង្រៀនប្រព័ន្ធភាពស៊ាំរបស់អ្នក ពីរបៀបការពារអ្នក ពីជំងឺឆ្លង។
វាកាន់តែមានសុវត្ថិភាព សម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក ក្នុងការរៀនអំពីរបៀបដើម្បីការពារអ្នកពីជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង ជាជាងការចាប់យកវីរុស។

សុវត្ថិភាព
វ៉ាក់សាំង Johnson & Johnson ត្រូវបានបង្កើតឡើង ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។
វាត្រូវបានសាកល្បង ជាមួយមនុស្សរាប់ពាន់នាក់ ដែលជាផ្នែកមួយនៃការធ្វើតេស្តគ្លីនិក។

ប្រតិកម្ម
ដូចវ៉ាក់សាំងផ្សេងទៀតដែរ, Johnson & Johnson អាចបណ្តាលឲ្យមានប្រតិកម្ម។ ភាគច្រើននៃប្រតិកម្ម គឺមានកម្រិតស្រាលទៅមធ្យម និងមានរយៈពេលខ្លីប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានប្រតិកម្មនោះទេ។

ស្រ្តីមានផ្ទៃពោះ
វ៉ាក់សាំង Johnson & Johnson មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
គួរពិគ្រោះជាមួយគ្រូពេទ្យឬអ្នកឯកទេសខាងសម្ភព អំពីការចាក់វ៉ាក់សាំង។

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ
អ្នកអាចចាក់វ៉ាក់សាំង Johnson & Johnson បាន ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ។
កូវីដ មិនអាចឆ្លងដល់កូនរបស់អ្នកទេ។

ប្រសិទ្ធភាព តម្លៃ និងការរក្សាទុក
វ៉ាក់សាំងនេះមានប្រសិទ្ធភាព៦៦,៣ភាគរយ ជាមួយតម្លៃ ១ដូស ១០ដុល្លារ ហើយអាចទុកក្នុងសីតុណ្ហភាពចន្លោះ២ទៅ៨អង្សាសេ។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ HSE

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ