Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ​ធ្វើ​ឲ្យ​បុគ្គលិក​យោធា​មីយ៉ាន់ម៉ា​វេទនា​ជាង​ប្រជា​ជនធម្មតាទៀត

បានផុស

នៅ

កង​កម្លាំងយោធា និង​ទាហាន​មីយ៉ាន់ម៉ា​កំពុង​ជួប​បញ្ហា​លំបាក​ជាង​​ប្រជា​ជន​ធម្មតា​ទៀត ដោយ​សារ​ខ្វះ​ការ​ព្យាបាល​ដិត​ដល់​ និង​មិន​អាច​ចេញ​ក្រៅ​រក​អ្វី​បាន ​សូម្បីតួលេខ​ស្លាប់ ឬ​ឆ្លង​ក៏​គេ​មិន​​​ឲ្យ​ដឹង​ដែរ។

ក្រុម​ប្រឹក្សារដ្ឋបាល​រដ្ឋ (SAC) ដែល​ជា​ស្ថាបនគ្រប់​គ្រង​របប​យោធា​មីយ៉ាន់ម៉ា​​បានកំណត់​មិន​ឲ្យ​បង្ហាញ​​តួលេខ​ស្លាប់​ដោយ​កូវីដ-១៩​ដល់​កម្លាំង​យោធា​ឡើយ បើ​ទោះ​ជា​ករណី​ឆ្លង​កំពុង​រាល​ដាល​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាវ័យ​ថ្នាក់​ទាប​ដែល​ឆ្លង​កូវីដ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មិន​ទទួលបាន​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទាហាន​ទេ ប្រសិន​បើ​អាការ​របស់​ពួក​គេ​មិន​ធ្ងន់​ធ្ងរខ្លាំង។ បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយ​ឡែក។

យោធា​ម្នាក់​មក​ពី​កង​វរសេនាតូចនៅ​តំបន់ Meiktila ក្នុង​រដ្ឋ Mandalay បាន​និយាយ​ថា ៖«ករណី​ឆ្លង​៤​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​អង្គភាព​ខ្ញុំ ហើយ​ទាហាន​ជា​ច្រើន​បាន​ឈឺ។ ប៉ុន្តែ​មេ​បញ្ជាការ​មិន​ខ្វល់​ទេ។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​ទាហាន​នៅ​ពេលពួក​គេ​ពិបាក​ដក​ដង្ហើម​ខ្លាំង»។

យោធា​រូប​នេះ​បន្ត​ថា ៖«នៅ​មន្ទីរ​ពេទ្យ ពួក​គេ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ។ ក្រុម​វេជ្ជបណ្ឌិត​គ្រាន់​ប្រាប់​ថា នៅ​ឲ្យ​រឹង​មាំ។ ពួក​គេ​បាន​ទិញ​ថ្នាំ​ខ្លួន​ឯង។ ពួក​គេ​ត្រូវ​បាន​ធ្វើ​តេស្ត បន្ទាប់​ពី​ពីរ​សប្តាហ៍ និង​រំសាយ​ចេញ បើ​​​អវិជ្ជមាន»។

ករណី​ឆ្លង​កូវីដ-១៩​បាន​កំពុង​រាត​ត្បាត​ខ្លាំង​ដែល​ត្រូវ​បាន​រាយការណ៍​នៅក្នុង​អង្គភាព​យោធា​ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន។

យោធា​ម្នាក់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ជួយ​អ្នក​ជំងឺ​នៅ​ពេទ្យ​ទាហាន​ក្នុង​ក្រុងយ៉ាំងហ្គោន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​យោធា និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​​​ក្តៅ​ខ្លួន និង​លែង​ដឹង​ក្លិន​ត្រូវ​បាន​បញ្ជា​​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

អង្គភាព​មួយ​ចំនួន​នៅ​ក្រុង​យ៉ាំងហ្គោនត្រូវបាន​បិទ និង​ស្ថិត​ក្រោម​បំរាម។ យោធា​ជាង​៣០០​នាក់​នៅ​រោង​ចក្រ​អាវុធ​ជាតិ​ផ្ទុះ​មួយ​នៅ​មាត់​ទន្លេ Pyay ក្នុង​តំបន់ Bago Region បាន​ឆ្លង​កូវីដ-១៩ និង​បាន​ស្លាប់​៩​នាក់​កាល​ពី​សប្តាហ៍មុន។

​ប៉ុន្តែ​យោធាមីយ៉ាន់ម៉ា​បាន​ចុះ​បញ្ជី​ផ្លូវ​ការ​នៃ​ការ​ស្លាប់​ដោយ​កូវីដ-១៩​តែ​២​នាក់​ប៉ុណ្ណោះ។ ទោះ​បី​ជា​ករណី​ឆ្លង​កាន់​តែ​អាក្រក់ ក៏​បុគ្គលិក​យោធាត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​រោង​ចក្រ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ឯករាជ្យ«សំឡេង​ប្រជា​ធិបតេយ្យ​មីយ៉ាន់ម៉ា»។

លោក Nyi Thuta ​ប្រធាន​ក្រុម​ម្នាក់​បាន​និយាយ​ថា ទាហាន​កំពុង​ស្វែង​ការ​ជួយ​ពី​មន្ត្រី​ធ្វើកុប្បកម្ម ដោយ​សារ​របប​យោធា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល​ដល់​ពួក​គេ។

លោក​ថា ៖«ទាហាន​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ពួក​គេ​ស្ថិត​ក្នុង​ដៃ​របស់​យោធា។ មនុស្ស​ធម្មតា​អាច​ស្វែង​រក​អ៊ុកស៊ីសែន​បាន តែ​ទាហាន​មិន​អាច​ចេញ​ក្រៅ​រក​អ្វី​ជួយ​ខ្លួន​បាន​ទេ។ ពួក​គេ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​រង់​ចាំ​ឆ្លង​កូវីដ»។

ទោះ​បី​ជា​កង​យោធាបាន​បង្ហាញ​ពី​ករណី​ឆ្លង​ និង​ស្លាប់​ច្រើន​ទាំង​បុគ្គលិក និង​គ្រួសារ ក៏ឥឡូវ​នេះ​ទិន្នន័យ​នៃ​ការ​ស្លាប់​មិន​ត្រូវបាន​គេ​បង្ហាញ​ឲ្យ​ដឹង​ឡើយ។

យោង​យតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក Myanmar Now កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ស្រង់​សំដី​ពេទ្យ​ទាហាននៅ​មន្ទីរ​ពេទ្យ​ថា យ៉ាង​ហោច​ណាស់ បុគ្គលិក​ទាហាន​ និង​សាច់​ញាតិ​របស់​ពួក​គេ១០​នាក់​បាន​កំពុង​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​នៅ​ពេទ្យ​ទាហាន​ក្នុង​ទី​​ក្រុង Mandalay ដោយ​សារខ្វះ​អ៊ុក​ស៊ីសែន និង​វេជ្ជបណ្ឌិត។

ពេទ្យ​ទាហាន​ឈ្មោះ Min Maung Maung បាន​និយាយ​ថា ៖«ទោះ​ជា​ពួក​គេ​បាន​ប្រតិបត្តិការ​ព្យាបាល ក៏​ពួក​គេ​មិន​អាច​ទប់ទល់​បាន​ដែរ ពី​ព្រោះ​កូវីដផ្ទុះ​ខ្លាំង។ ខ្ញុំ​ចង់​សួរថា តើ​ពួក​គេកំពុង​ធ្វើ​អ្វី? ពួក​គេ​មិន​គ្រប់​គ្រងស្ថានភាព​ឆ្លង​នៅ​ក្នុង​ជួរ​យោធា ហើយ​មិន​ផ្តល់​ការ​ព្យាបាលឲ្យ​បាន​សមរម្យ​ថែម​ទៀត។ ពួក​គេ​ចេះ​តែ​និយាយ​ថា ពួក​គេ​កំពុង​ដោះ​ស្រាយ តែមិន​ពិត​ទេ»។

ការ​ឆ្លង​កូវីដ-១៩​ក៏ត្រូវ​បាន​គេ​ដឹង​ថា​កើត​មាន​ក្នុង​ចំណោម​មេ​ដឹក​នាំ​យោធា​ថ្នាក់​ខ្ពស់​ដែរ។ អនុរដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​ និង​ស្នងការ​នគរ​បាលលោក Than Hlaing និង​ភរិយា ព្រម​ទាំង​ភរិយា និងកូន​របស់​ឧត្តម​សេនីយ៍​ឯក Myo Zaw Thein ត្រូវ​បាន​គេ​រាយការណ៍​កំពុង​ព្យាបាល​កូវីដ-១៩​នៅ​ពេទ្យ​ទាហាន។

ជាមួយ​គ្នា​នេះ ករណី​ឆ្លង​ក៏​រាត​ត្បាត​ខ្លាំង​ក្នុង​ចំណោម​កម្លាំង​ប៉ូលិស ដែល​តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​ឯករាជ្យ​ថា ប៉ូលិស​ប្រហែល​ ១០ ០០០​នាក់បាន​ឆ្លង​ទូទាំង​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម