ព័ត៌មានអន្ដរជាតិ
កុមារឆ្លងកូវីដ ក្រោយជាសះស្បើយ កម្រធ្វើទុក្ខយូរដូចមនុស្សធំ
កុមារដែលបានឆ្លងកូវីដ-១៩កម្រកើតមានរោគសញ្ញាធ្វើទុក្ខយូរ បន្ទាប់ពីពួកគេព្យាបាលជាសះស្បើយហើយ។ ការសិក្សាបានបង្ហាញ។
អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King’s College London បាននិយាយថា ក្រុមកុមារដែលមានរោគសញ្ញាយូរ ពួកគេជឿជាក់ថា មានចំនួនទាប។

មហាវិទ្យាល័យកុមារ និងអ្នកជំនាញសុខភាពកុមារបាននិយាយថា ទិន្នន័យបានឆ្លុះបញ្ចាំងពីអ្វីដែលក្រុមវេជ្ជបណ្ឌិតបានរកឃើញនៅក្នុងគ្លីនិក។ បើប្រៀបធៀបជាមួយនឹងមនុស្សធំ កុមារមានហានិភ័យនៃការធ្វើទុករយៈពេលយូរតិច។
ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិសុខភាពកុមារនិងយុវវ័យ Lancet ចង់ស្វែងយល់ពីរបៀបដែលកូវីដប៉ះពាល់ដល់កុមារ និងប្រៀបធៀបនឹងជំងឺផ្លូវដង្ហើមផ្សេងទៀត។
គេប្រើទិន្នន័យដែលផ្តល់ឲ្យដោយឪពុកម្តាយ ឬអាណាព្យាបាលតាមរយៈកម្មវិធី UK Zoe Covid Study។ ការសិក្សាបានធ្វើលើកុមារចំនួន១៧៣៤នាក់ដែលមានអាយុ៥ទៅ១៧ឆ្នាំដែលត្រូវបានរាយការណ៍ពីរោគសញ្ញា និងវិជ្ជមានកូវីដ-១៩ចន្លោះខែកញ្ញា ឆ្នាំ២០២០ និងខែកុម្ភៈ ឆ្នាំ២០២១។
អ្នកស្រាវជ្រាវនិយាយថា វាពិតបាកណាស់ដើម្បីដឹងថាតើកុមារប៉ុន្មាននាក់បានឆ្លងកូវីដកំឡុងពេលនេះ ខណៈទិន្នន័យកត់ត្រារបស់ប្រទេសចក្រភពអង់គ្លេស៤ផ្សេងៗគ្នា ប៉ុន្តែពួកគេបានប៉ាន់ស្មានថា កុមារ និងមនុស្សវ័យជំទង់ជាង៤០ម៉ឺននាក់បានឆ្លងកូវីដ។
ការសិក្សារកឃើញថា កុមារតិចជាង១នាក់ក្នុងចំណោម២០នាក់ (៤%) ត្រូវបានរកឃើញថា មានរោគសញ្ញាធ្វើទុក្ខយូរដល់៤សប្តាហ៍ ឬច្រើនជាងនេះ ខណៈ១នាក់ក្នុងចំណោម៥០នាក់ (២%)មានរោគសញ្ញារយៈពេលយូរដល់ជាង៨សប្តាហ៍។

រោគសញ្ញាជាទូទៅដែលត្រូវបានរាយការណ៍គឺឈឺក្បាល និងអស់កម្លាំង។ រោគសញ្ញាផ្សេងទៀតដូចជា ឈឺបំពងក និងបាត់បង់ក្លិន។
ជាមធ្យម មនុស្សវ័យជំទង់មានរោគសញ្ញាយូរជាងកុមាររៀនថ្នាក់បឋមសិក្សា ដែលទាំងនោះគឺកុមារអាយុចន្លោះ១២ទៅ១៧ឆ្នាំចំណាយពេលត្រឹមតែមួយសប្តាហ៍ដើម្បីជាសះស្បើយ ខណៈកុមារកាន់តែក្មេងប្រើពេលយូរបំផុត៥ថ្ងៃប៉ុណ្ណោះ។
ប្រការនេះត្រូវបានអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការរកឃើញទាំងនោះនឹងធានាដល់ក្រុមគ្រួសារជាថ្មី និងផ្តល់សុពលភាពដល់អ្នកដែលធ្លាប់មានរោគសញ្ញាយូរ៕
អានបន្ថែម៖ WHO បារម្ភយ៉ាងខ្លាំងពីកូវីដធ្វើទុក្ខរយៈពេលវែង ក្រោយពេលជាសះស្បើយ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


