ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនទ័ពទៅអាហ្វហ្គានីស្ថានហើយ តែមិនមែនទៅជួយរដ្ឋាភិបាលទេ
មន្រ្តីក្រសួងការពារជាតិអាមេរិកម្នាក់បានប្រាប់ CNN ថា កងទ័ពអាមេរិកប្រហែល ៣,០០០ នាក់ នឹងទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ការចាកចេញរបស់អ្នកការទូតអាមេរិក និងការជម្លៀសដែលអាចកើតមាន។
កងទ័ពទាំងនេះ នឹងផ្តល់សន្តិសុខដល់បុគ្គលិកអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យោធានឹងនៅទីនោះ ដើម្បីជួយដល់ការជម្លៀសបុគ្គលិករបស់យើង ប្រកបដោយសណ្តាប់ធ្នាប់និងដោយសុវត្ថិភាព”។
“ខ្ញុំរំពឹងថា យោធានឹងជួយដល់ប្រតិបត្តិការជម្លៀសទាំងនេះ ប៉ុន្តែដូចដែលយើងដឹងហើយថា អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅតែបើកដំណើរការដដែល ជើងហោះហើរពាណិជ្ជកម្មនៅតែបន្តចុះឡើងនៅព្រលានយន្តហោះ។ ដូច្នេះយោធា មិនមែនជាមធ្យោបាយតែមួយគត់ដែលចូលឬចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា នេះមិនមែនជាការជម្លៀសពេញលេញទេ។ វាជាការបែងចែកដ៏សំខាន់រវាងការធ្វើផែនការ និងការធ្វើផែនការបន្ទាន់។
រឿងនេះបានកើតឡើងបន្ទាប់ពីក្រុមតាលីបង់ វាយដណ្តើមយកទីក្រុងមួយទៀត ពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗ ចូលកាន់តែកៀករដ្ឋធានី កាប៊ុល។

ទីក្រុង Ghazni គឺជាការដួលរលំចុងក្រោយបង្អស់របស់អាហ្វហ្គានីស្ថាន ខណៈក្រុមយុទ្ធជនតាលីបង់បានថតសកម្មភាពពួកគេ ដើរដង្ហែកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ឥឡូវនេះ តាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេស ខណៈកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ តាលីបង់ វាយបាន២ភាគ៣នៃប្រទេស អាហ្វហ្គានីស្ថាន ហើយចូលកាន់តែកៀកក្រុង កាបុល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


