ព័ត៌មានអន្ដរជាតិ
ក្រោយ អាមេរិក ដកទ័ពចេញពី អាហ្វហ្គានីស្ថាន តាលីបង់ និយាយថា “នេះជាជ័យជម្នះរបស់យើងទាំងអស់គ្នា”
អ្នកនាំពាក្យតាលីបង់បានអះអាងជ័យជម្នះ បន្ទាប់ពីយន្តហោះអាមេរិកចុងក្រោយបានចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល ដែលជាការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិក ដោយនិយាយថា វាជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា ។

គិតត្រឹមថ្ងៃទី ៣១ ខែសីហានេះ ក្រុមតាលីបង់ស្ថិតនៅក្នុងការគ្រប់គ្រងពេញលេញនៃព្រលានយន្តហោះក្រុងកាប៊ុល ។
ដោយដកស្រង់សម្តីពីសារព័ត៌មាន AFP លោក Zabihullah Mujahid បាននិយាយថា “យើងចង់មានទំនាក់ទំនងល្អជាមួយអាមេរិក និងពិភពលោក ។ យើងស្វាគមន៍ទំនាក់ទំនងការទូតល្អជាមួយពួកគេទាំងអស់គ្នា” ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសមុននេះថា ទីក្រុងវ៉ាស៊ីនតោននឹងផ្លាស់ប្តូរមូលដ្ឋានការទូតរបស់ខ្លួន នៅអាហ្វហ្គានីស្ថានទៅកាន់ទីក្រុងដូហាប្រទេសកាតា បន្ទាប់ពីបញ្ចប់ការដកកងកម្លាំងយោធាចេញពីទីក្រុងកាប៊ុល ។
នៅថ្ងៃទី ៣០ ខែសីហា ប្រធានបញ្ជាការកណ្ដាលអាមេរិក (CENTCOM) លោក Kenneth McKenzie បានប្រកាសថា សមាជិកសេវាកម្មអាមេរិកដែលនៅសេសសល់ទាំងអស់ ត្រូវបានដកចេញពីអាហ្វហ្គានីស្ថានមុនថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា ។ យន្តហោះយោធា C-17 ចុងក្រោយរបស់អាមេរិកបានចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល ជាមួយឯកអគ្គរដ្ឋទូតប្រចាំនៅអាហ្វហ្គានីស្ថានលោក Ross Wilson នៅលើយន្តហោះនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


