ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រិះគន់រឿង “Squid Game” លាតត្រដាងពិភពលោកឲ្យដឹងពីវប្បធម៌គិតតែលុយរបស់ កូរ៉េខាងត្បូង
ទូរទស្សន៍ TMZ រាយការណ៍ថា រឿងភាគដ៏ពេញនិយមរបស់កូរ៉េខាងត្បូងដែលមានចំណងជើងថា “Squid Game” នាពេលថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ពីវេបសាយឃោសនាមួយរបស់ប្រទេសកូរ៉េខាងជើង ។
វេបសាយដែលមានឈ្មោះថា Arirang Meari បានបញ្ជាក់ថា ប្រជាប្រិយភាពរបស់រឿងភាគនេះផ្តើមចេញពីការពិតដែលថា “វាលាតត្រដាងការពិតនៃវប្បធម៌មូលធននិយមកូរ៉េខាងត្បូង” ហើយបានដាក់ស្លាកថា “វប្បធម៌អំពើពុករលួយ និងអំពើអសីលធម៌ជារឿងធម្មតានៅកូរ៉េខាងត្បូង” ។
វេបសាយនេះបានរាយការណ៍ទៀតថា រឿង “Squid Game” បានលាតត្រដាងពីពិភពលោកដែលគិតតែរឿងលុយ បង្ហាញពីភាពភ័យរន្ធត់ដូចឋាននរក ហើយបានរិះគន់ជនជាតិកូរ៉េខាងត្បូងដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា រឿង “Squid Game” បង្ហាញពីសង្គមមិនស្មើភាពដែលមនុស្សគ្មានលុយត្រូវបានគេចាត់ទុកដូចជា កូនអុកសម្រាប់អ្នកមាន ។
ទន្ទឹមនោះ វេបសាយ Arirang Meari បានសង្កត់ធ្ងន់ថា រឿងនេះបានឲ្យមនុស្សដឹងពីការពិតដ៏ក្រៀមក្រំ និងកាចសាហាវនៃសង្គមកូរ៉េខាងត្បូង ដែលមនុស្សជាតិត្រូវបានជំរុញឲ្យប្រកួតប្រជែងយ៉ាងខ្លាំង ហើយមនុស្សជាតិរបស់ពួកគេកំពុងត្រូវបានបំផ្លាញ ដោយសារតែលុយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


