ព័ត៌មានអន្ដរជាតិ
បារាំងសាងសង់នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មី
លោកប្រធានាធិបតី Emmanuel Macron បានបង្ហាញផែនការសម្រាប់សាងសង់នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់ប្រទេសបារាំងដែលនឹងជំនួសនាវាចម្បាំងបច្ចុប្បន្នរបស់ខ្លួនឈ្មោះ Charles de Gaulle នៅឆ្នាំ ២០៣៨ ។
នៅក្នុងដំណើរទស្សនកិច្ចរោងចក្រសំណង់ចង្ក្រានរ៉េអាក់ទ័រនុយក្លេអ៊ែរ Framatome នៅភាគខាងកើតនៃទីក្រុង Le Leususot កាលពីថ្ងៃអង្គារ លោក Macron បាននិយាយថា “ថាមពលនុយក្លេអ៊ែរនឹងនៅតែជាមូលដ្ឋានគ្រឹះនៃស្វ័យភាពយុទ្ធសាស្ត្ររបស់យើង” ។

នាវាដឹកយន្តហោះថ្មីរបស់បារាំងមួយនេះដែលបច្ចុប្បន្នមានចំនួនសរុប ១១ គ្រឿងនឹងមានល្បឿនរហូតដល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ទម្ងន់ប្រហែល ៧៥,០០០ តោន និងដើរប្រវែង ៣០០ ម៉ែត្រដោយលើសប្រហែល ១.៥ ដងនៃនាវា Charles de Gaulle ។
នាវាថ្មីនេះក៏នឹងបំពាក់ប្រព័ន្ធបាញ់បង្ហោះយន្ដហោះអេឡិចត្រូម៉ាញេទិកដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក General Atomics ហើយនឹងអាចផ្ទុកយន្ដហោះចម្បាំង Rafale ជំនាន់ក្រោយប្រមាណ ៣០ គ្រឿងផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា នាវាដឹកយន្តហោះថ្មីនេះនឹងធ្វើប្រតិបត្តិការរហូតដល់ឆ្នាំ ២០៨០ ហើយតម្លៃគម្រោងថ្មីនេះត្រូវបានប៉ាន់ប្រមាណថាប្រហែល ៧ ពាន់លានអឺរ៉ូ (៨.៥ ពាន់លានដុល្លារ) ទោះបីជាមន្ត្រីបារាំងមិនបានបញ្ជាក់ពីការចំណាយសរុបក៏ដោយ ។
រដ្ឋមន្រ្តីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំងលោក Florence Parly បាននិយាយថា ការសាងសង់នាវាដឹកយន្តហោះថ្មីនេះនឹងបង្កើតការងារចំនួន ២,០០០ កន្លែង ។

ការអភិវឌ្ឍនាវានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនុយក្លេអ៊ែរទ្រង់ទ្រាយធំដែលលោក Macron បានដាក់ចេញសម្រាប់ប្រទេសបារាំង ។ លោកបាននិយាយកាលពីថ្ងៃអង្គារថា “ថាមពល និងអេកូឡូស៊ីរបស់យើងពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ” ។
លោក Macron ក៏បានសន្យាផងដែរថានឹងវិនិយោគប្រាក់ ៥០០ លានអឺរ៉ូ (៦០៥ លានដុល្លារ) ក្នុងវិស័យនុយក្លេអ៊ែរបារាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Trump ចេញបញ្ជាឲ្យផ្តល់វ៉ាក់សាំងកូវីដដល់ជនជាតិអាមេរិកមុនគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


