ព័ត៌មានអន្ដរជាតិ
ខេត្តធំមួយនៅកាណាដាចាត់វិធានការឲ្យអ្នកអត់ចាក់វ៉ាក់សាំងបង់ពន្ធ
កេបិចជាខេត្តដែលមានប្រជាជនច្រើនបំផុតលំដាប់ទី២របស់ប្រទេសកាណាដាកំពុងរៀបចំផែនការបង្ខំឲ្យមនុស្សធំដែលបដិសេធចាក់វ៉ាក់សាំងឲ្យបង់ប្រាក់«រួមចំណែកសុខភាព»នៅក្នុងចំណាត់ការទំនងជាពិភាក្សាអំពីសិទ្ធិបុគ្គល និងការទទួលខុសត្រូវចំពោះសង្គម។
អភិបាលខេត្តកេបិច លោក Francois Legault បាននិយាយកាលពីថ្ងៃអង្គារ៍ថា ផែនការ ដែលកំពុងត្រូវការជជែកលំអិតដើម្បីសម្រេចចុងក្រោយនឹងមិនអនុវត្តចំពោះបុគ្គលណាដែលមិនចាក់វ៉ាក់សាំងបង្ការកូវីដដោយហេតុផលវេជ្ជសាស្ត្រឡើយ។

លោក Legault បានលើកឡើងថា មនុស្សដែលមិនចាក់វ៉ាក់សាំងបានដាក់បន្ទុផ្នែកហិរញ្ញវត្ថុដល់អ្នកដទៃ ហើយមន្ទីរហិរញ្ញវត្ថុខេត្តនឹងកំណត់ពីចំនួនទឹកប្រាក់ជាក់លាក់ដែលអ្នកមិនចាក់វ៉ាក់សាំងតម្រូវឲ្យបង់ប្រាក់។ លោកបន្ថែមថា ចំនួនដែលត្រូវបង់នឹងមិនតិចជាង១០០ដុល្លារកាណាដា (ប្រហែល៧៩.៥០ដុល្លារអាមេរិក)។
រដ្ឋាភិបាលទូទាំងពិភពលោកបានចាត់វិធានការយ៉ាងតឹងរឹងចំពោះអ្នកដែលមិនចាក់វ៉ាក់សាំង និងកម្រិតនៃការពិន័យចំពោះមនុស្សចាស់ ប៉ុន្តែការយកពន្ធលើមនុស្សធំពេញវ័យមិនចាក់វ៉ាក់សាំងអាចជាចំណាត់ការដ៏កម្រ និងចម្រូងចម្រាស។
លោក Carolyn Ells សាស្ត្រាចារ្យវេជ្ជសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យ McGill បានឲ្យដឹងថា ខណៈពេលពន្ធបែបនេះអាចត្រូវបានរាប់ជាសុចរិតនៅក្នុងបរិបទនៃភាពអាសន្នផ្នែកសុខភាព ថាតើវាអាចរស់ទៅបានអាស្រ័យលើបញ្ហាប្រឈមរបស់តុលាការលើសេចក្តីលំអិត។
ប៉ុន្តែលោក Ells បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ឥឡូវនេះ រដ្ឋាភិបាលកំពុងបោះជំហានយ៉ាងខ្លាំងមួយ នៅពេលជម្រើសនៃការពង្រីកសិទ្ធិអនុវត្តវ៉ាក់សាំងនៅមាន។
ខេត្តទូទាំងប្រទេសកាណាដាបានកំពុងដោះស្រាយនឹងការកើនឡើងនៃករណីឆ្លងកូវីដ-១៩ដែលបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ធ្វើចត្តាឡីស័ក និងដាក់បន្ទុកលើវិស័យសុខាភិបាល។
លោក Legault បានបញ្ជាក់ថា ទូទាំងខេត្តរបស់លោកមានប្រជាជនអត់ចាក់វ៉ាក់សាំងប្រហែលជា១០%ដែលអ្នកអត់ចាក់វ៉ាក់សាំងនោះបានឆ្លងកូវីដមានប្រហែល៥០%ស្ថិតនៅមណ្ឌលដែលត្រូវការព្យាបាលកម្រិតខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


