ព័ត៌មានអន្ដរជាតិ
ភ្លេចខ្លួន លោក ចូ បៃដិន ហៅអ្នកកាសែតម្នាក់ថា កូនឆ្កែល្ងង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេចាប់សំឡេងនិយាយតាមរយៈក្បាលមេក្រូកំពុងបើកកាលពីចន្ទ ទី២៤ ខែមករា ដែលលោកបានហៅអ្នកកាសែតរបស់សារព័ត៌មាន Fox News ម្នាក់ថាជា«កូនឆ្កែល្ងង់»នៅសន្និសីទមួយឯសេតវិមាន។
នៅពេលអ្នកសារព័ត៌មានបានកំពុងចាកចេញពីបន្ទប់ក្រោយពេលសន្និសីទចប់ អ្នកសារព័តត៌មានម្នាក់មកពី Fox News ដែលជាទីពេញចិត្តរបស់ក្រុមអភិរក្សបានសួរថា តើអតិផរណាគឺជាការទទួលខុសត្រូវនយោបាយ។

មេដឹកនាំប្រជាធិបតេយ្យដែលប្រហែលមិនបានដឹងថា ក្បាលមេក្រូរបស់លោកនៅបើកដំណើរការបានចាប់ផ្តើមនិយាយថា ៖«វាជាទ្រព្យសម្បត្តិដ៏អស្ចារ្យមួយ។ អតិផរណាកាន់តែច្រើន»។ បន្ទាប់មក លោកបានរអ៊ូថា ៖«កូនឆ្កែល្ងង់» មុនពេលលោកក្រឡេកមើលបន្តិច។
អ្នកសារព័ត៌មានដ៏កម្សត់ដែលស្ថិតនៅក្នុងបន្ទប់ពេលនោះបានសារភាពថា លោកមិនបានស្តាប់ឮអ្វីដែលលោក ចូ បៃដិន បានរអ៊ូនោះទេ ដោយសារមានសំឡេងរំខានច្រើន។
នៅក្នុងបទសម្ភាសនៅ Fox អ្នកកាសែតឈ្មោះ Peter Doocy បានគ្រវីក្បាលចំពោះការប្រមាថនេះ។ លោកបាននិយាយដោយមិនខ្វល់ខ្វាយច្រើនថា ៖«បាទ អត់មានអ្នកណាបានពិនិត្យការពិត ហើយថាវាមិនពិតទេ»។
លោក Doocy បានប្រាប់ថា ក្រោយមក លោក បៃដិន បានខលទូរសព្ទទៅលោកប្រហែលជាមួយម៉ោង និងបាននិយាយថា ៖«នោះមិនមែនជារឿងផ្ទាល់ខ្លួនទេ ប្អូន។ ហើយយើងបានជជែកគ្នាច្រើន។ យើងបានជជែកគ្នាពីការឆ្ពោះទៅមុខ ហើយខ្ញុំប្រាកដច្បាស់ប្រាប់លោកថា ខ្ញុំបានព្យាយាមសួរអ្វីក្រៅពីអ្នកដទៃសួរ។ លោកមានប្រសាសន៍ថា មែនហើយប្អូន»។

ពិធីករព័ត៌មាន Fox News លោក Sean Hannity បានសួរថា តើលោក បៃដិន បានសុំទោសទេ? លោក Doocy បានឆ្លើយថា ៖«យើងមានការជជែកគ្នាតាមទូរសព្ទដ៏ល្អ»។
ប៉ុន្តែលោក Hannity បានបញ្ជាក់ថា នោះមិនមែនជាចម្លើយដែលលោកចង់សួរនោះទេ។ លោក Doocy បានបន្ថែម ៖«ខ្ញុំមិនត្រូវការឲ្យនរណាម្នាក់សុំទោសទេ។ លោក (បៃដិន) អាចខលមកខ្ញុំពេលណាក៏បានឲ្យតែលោកចង់។ ខ្ញុំគិតថា នោះគ្រប់គ្រាន់ហើយ។ គ្រប់គ្រាន់ហើយ។ ដូច្នេះយើងអាចបន្តបាន។ ឥឡូវនេះ យើងអាចឆ្ពោះទៅមុខបាន។ ប្រហែលជាមានពេលវេលា៣ទៅ៧ឆ្នាំទៀតដែលនឹងសួរលោកអំពីបញ្ហាផ្សេងៗ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


