ព័ត៌មានអន្ដរជាតិ
ទណ្ឌកម្មរបស់លោកខាងលិចលើ រុស្ស៊ី នឹងប៉ះពាលទីផ្សារពិភពលោក ជាពិសេស អាមេរិក
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov បាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចនឹងប៉ះពាល់ដល់ទីផ្សារពិភពលោក និងប៉ះពាល់ជាពិសេសដល់សុខុមាលភាពរបស់ប្រជាជនអាមេរិក ប៉ុន្តែនឹងមិនបង្ខំរុស្ស៊ីឲ្យផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួននោះទេ ។

លោក Antonov បាននិយាយថា “គ្មានការងឿងឆ្ងល់ទេថា ទណ្ឌកម្មដែលបានដាក់ប្រឆាំងនឹងពួកយើងនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ និងថាមពលពិភពលោកនោះ ហើយប្រជាពលរដ្ឋរបស់អាមេរិកនឹងមានអារម្មណ៍ថាមានផលវិបាកពេញលេញនៃការកើនឡើងតម្លៃផលិតផលណាមួយ” ។
លោក Antonov បាននិយាយថា “ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនឹងមិនដោះស្រាយបញ្ហាណាមួយឡើយ ។ វាពិបាកក្នុងការស្រមៃថា នរណាម្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនកំពុងសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួនក្រោមការគំរាមកំហែងនៃការដាក់ទណ្ឌកម្មនេះ” ។

លោក Antonov បាននិយាយថា សហរដ្ឋអាមេរិកមិនបានធ្វើអ្វីសោះក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ ដើម្បីបញ្ចុះបញ្ចូលទីក្រុង Kiev ពីតម្រូវការក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង Minsk ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីជាលើកដំបូង ដោយសារការកើនឡើងបញ្ហាជុំវិញអ៊ុយក្រែន ។ ទណ្ឌកម្មនេះត្រូវបានដាក់លើធនាគារចំនួន ២ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ។

លើសពីនេះទៀត ជនជាតិអាមេរិកត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្ម ការវិនិយោគ និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និងសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ដែលឯករាជ្យរបស់តំបន់ទាំងពីរនេះត្រូវបានទទួលស្គាល់ដោយប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសអាស៊ីណាខ្លះប្រតិកម្មលោក ពូទីន ក្រោយទទួលស្គាល់ឯករាជ្យតំបន់ ២ នៅ អ៊ុយក្រែន?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


