ព័ត៌មានអន្ដរជាតិ
លោក Zelensky ព្រមានថា រុស្ស៊ី មិនបញ្ឈប់ត្រឹមអ៊ុយក្រែន ទេ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានប្រទេសលោកខាងលិចថា សង្រ្គាមនឹងមិនបញ្ឈប់ត្រឹមនៅអ៊ុយក្រែនទេ ហើយការវាយប្រហារលើសេរីភាពនៅទីនោះ នឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។

អំឡុងពេលបទសម្ភាសន៍ក្នុងកម្មវិធី World News Tonight ជាមួយលោក David Muir នៅលើកញ្ចក់ទូរទស្សន៍ ABC កាលពីថ្ងៃចន្ទទី០៧ខែមីនា លោក Zelensky បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីតម្រូវការក្នុងការធានាដែនអាកាសរបស់អ៊ុយក្រែន ជារឿងដែលលោកបានជំរុញឲ្យសហរដ្ឋអាមេរិក និងអង្គការណាតូជួយ ប៉ុន្តែគ្មានបានប្រយោជន៍អ្វីឡើយ។
គ្រប់គ្នាគិតថាយើងនៅឆ្ងាយពីអាមេរិក ឬកាណាដា។ ទេ យើងស្ថិតនៅក្នុងតំបន់នៃសេរីភាព។ នេះហើយ នៅពេលដែលដែនកំណត់នៃសិទ្ធិ និងសេរីភាពត្រូវបានរំលោភបំពាន និងបោះជំហានទៅមុខ អ្នកត្រូវតែការពារយើង។ ព្រោះយើងនឹងជាប្រទេសរងគ្រោះមុនគេ។ អ្នកនឹងជាប្រទេសទីពីរ។

លោក Zelensky និយាយថា “យើងមិនអាចអនុញ្ញាតឲ្យរុស្ស៊ី ធ្វើសកម្មភាពនៅទីនោះបានទេ ពីព្រោះពួកគេកំពុងទម្លាក់គ្រាប់បែកលើយើង ពួកគេកំពុងបាញ់ផ្លោងមកយើង ពួកគេកំពុងបញ្ជូនមីស៊ីល ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង និងរបស់ជាច្រើន។ យើងមិនគ្រប់គ្រងមេឃរបស់យើងបានឡើយ”។
លោកបានបន្ថែមថា លោកជឿជាក់ថា លោកប្រធានាធិបតីអាមេរិក Joe Biden អាចធ្វើបានច្រើនទៀតដើម្បីបញ្ឈប់សង្គ្រាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ រុស្ស៊ី គំរាម កាត់ ផ្តាច់ ការ ផ្គត់ផ្គង់ ឧស្ម័ន ទៅ អឺរ៉ុប ដើម្បីសងសឹក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


