ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ លោក បៃដិន នឹងទៅទស្សនកិច្ចព្រំដែនប៉ូឡូញ-អ៊ុយក្រែនបង្ហាញសាមគ្គីភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីប្រជុំជនមួយព្រំដែនប្រទេសប៉ូឡូញ-អ៊ុយក្រែននៅថ្ងៃសុក្រ ទី២៥ ខែមីនា នេះ ក្នុងការព្យាយាមនបង្ហាញដំណោះស្រាយរបស់ប្រទេសលោកខាងលិចចំពោះសង្គ្រាមនៅអ៊ុយក្រែនដែលកំពុងក្លាយជាសង្គ្រាមធ្ងន់ធ្ងរ។
យន្តហោះកម្លាំងទ័ពអាកាសពិសេសនឹងហោះទៅកាន់ទីប្រជុំជន Rzeszow របស់ប្រទេសប៉ូឡូញក្នុងការនាំយកលោកប្រធានាធិបតីអាមេរិកទៅកាន់ទីនោះដែលមានចម្ងាយមិនដល់៨០គីឡូម៉ែត្រពីប្រទេសដែលកំពុងហែកហួរដោយសង្គ្រាម។

ដំណើររបស់ប្រធានាធិបតីអាមេរិកត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីការពារសម្ព័ន្ធមិត្តអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ខណៈក្តីបារម្ភកើនឡើងដែលសង្គ្រាមអាយុកាលមួយខែនៅអ៊ុយក្រែនអាចកាន់តែរាលដាលធំឡើងដែលប្រធានាធិបតីអាមេរិកហៅថា សង្គ្រាមលោកលើកទី៣។
ការបដិសេធរបស់វិមានក្រឹមឡាំងចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងលំហូរព័ត៌មានមិនពិតរបស់រុស្ស៊ីអំពីអាវុធគីមី និងជីវសាស្ត្រនៅអ៊ុយក្រែនបានធ្វើឲ្យរដ្ឋាភិបាលក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួនមានការភ័យខ្លាចពីការផ្ទុះអាវុធធ្ងន់ធ្ងរថែមទៀត។
រុស្ស៊ីត្រូវបានចោទប្រកាន់រួចហើយពីបទប្រើប្រាស់គ្រាប់បែកផូស្វ័រ និងការបាញ់គ្រាប់ផ្លោងមិនរើសអើងទៅលើតំបន់ជនស៊ីវិលដែលសហរដ្ឋអាមេរិកបានចាត់ទុកជាសង្គ្រាមឧក្រិដ្ឋកម្ម។
លោក បៃដិន នឹងជួបសមាជិកកងពលធំទ័ពអាកាស US 82nd ដែលជាផ្នែកនៃការដាក់ពង្រាយដំឡើងសាច់ដុំរបស់ណាតូនៅតំបន់ខាងកើត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


