ព័ត៌មានអន្ដរជាតិ
អាមេរិកនិយាយថា រុស្ស៊ីកំពុងផ្លាស់ប្តូរទីតាំងកងទ័ព មិនមែនដកចេញពីជុំវិញទីក្រុង កៀវ ទេ
មន្ទីរបញ្ចកោណបាននិយាយថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមផ្លាស់ប្តូរកងទ័ពមួយចំនួនតូច ចេញពីទីតាំងជុំវិញទីក្រុង កៀវ ដោយបន្ថែមថា វាជាការផ្លាស់ប្តូរទីតាំង ច្រើនជាងការដកថយ ឬការដកខ្លួនចេញពីសង្រ្គាម។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “តើមានការបន្លាស់ទីដោយអង្គភាពរុស្ស៊ីមួយចំនួន ចេញពីទីក្រុង កៀវ នៅថ្ងៃចុងក្រោយដែរឬទេ? មែនហើយ យើងគិតដូច្នេះ។ ក្នុងចំនួនតិចតួច”។
“ប៉ុន្តែយើងជឿថា នេះគឺជាការបន្លាស់ទីតាំង មិនមែនជាការដកថយពិតប្រាកដនោះទេ ហើយ យើងទាំងអស់គ្នាគួរតែត្រៀមខ្លួន ដើម្បីឃ្លាំមើលការវាយលុកដ៏ធំ ប្រឆាំងនឹងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។ វាមិនមែនមានន័យថា ការគំរាមកំហែងដល់ទីក្រុងកៀវ បានចប់នោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក Putin ប្រាប់អ្នកការពារទីក្រុង Mariupol ឲ្យឈប់តស៊ូ និងទម្លាក់អាវុធចុះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


