ព័ត៌មានអន្ដរជាតិ
ហុងកុង ជ្រើសរើសបាន មេដឹកនាំថ្មី
លោក John Lee Ka-chiu ដែលជាបេក្ខភាពតែមួយគត់ សម្រាប់ការបោះឆ្នោតភាពជាអ្នកដឹកនាំទីក្រុងហុងកុង ត្រូវបានបញ្ជាក់នៅថ្ងៃអាទិត្យទី៨ខែឧសភាថា ក្លាយជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងនេះ។

លោក Lee ទទួលបានសំឡេងឆ្នោតចំនួន ១៤១៦ ក្នុងចំណោម ១៤២៤ សន្លឹកឆ្នោតពោលគឺស្មើនឹង ៩៩,៤ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ដែលជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការប្រកួតប្រជែងមេដឹកនាំទីក្រុងហុងកុង។
ភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាស លោក Lee បានបង្ហាញខ្លួននៅលើឆាកជាមួយភរិយាដោយថ្លែងសុន្ទរកថាជ័យជម្នះថា លោកនឹងបម្រើទីក្រុង ប្រទេស និងប្រជាជនហុងកុងនៅក្នុងមុខតំណែងថ្មីនេះ។

លោកលើកឡើងថា “យើងនឹងបន្តប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ដែលជាសសរស្តម្ភស្នូលនៃអភិបាលកិច្ចល្អរបស់យើង និងដោះស្រាយបញ្ហាប្រឈមនាពេលអនាគតប្រកបដោយទំនុកចិត្តដាច់ខាត ការពារអធិបតេយ្យភាពរបស់ប្រទេសយើង សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍”។
លោកក៏បាននិយាយដែរថា លោកនឹង “ការពារហុងកុង ពីការគំរាមកំហែងខាងក្នុង និងខាងក្រៅ ហើយធានាថា ស្ថិរភាពរបស់ខ្លួននឹងបន្តមានសារៈសំខាន់”។

សន្តិសុខត្រូវបានរឹតបន្តឹងពេញមួយព្រឹក ដោយប៉ូលិសបានដាក់ពង្រយកម្លាំងរហូតដល់ទៅ ៧០០០ នាក់ ដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងដោយសន្តិវិធី។
លោក Lee ដែលមានអាយុ ៦៤ ឆ្នាំ បានលាលែងពីតំណែងរបស់គាត់ជាមន្ត្រីលេខ ២ របស់ទីក្រុងនេះ កាលពីខែមុនដើម្បីឈរឈ្មោះ និងជាបេក្ខជនតែម្នាក់គត់ក្នុងការបោះឆ្នោត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ អគ្គិភ័យកំពុងឆាបឆេះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ហុងកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


